Connect with us

សន្តិសុខសង្គម

ស្នងការខេត្តកណ្ដាលកំពុងអន្តរាគមន៍ជួយជញ្ជូនសម្ភារ និងជម្លៀសពលរដ្ឋដែលត្រូវបាក់ស្រុតផ្ទះចូលទន្លេ

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងចុះសហការជាមួយកម្លាំងនគរបាលស្រុកស្អាង ជួយអន្តរាគមន៍ជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបាក់ស្រុតផ្ទះចូលក្នុងទន្លេ​នៅរសៀលថ្ងៃទី២៤ ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតនៅតាមបណ្ដោយច្រាំងទន្លេស្របតាមផ្លូវជាតិលេខ២១ ក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ត្រូវបានបាក់ស្រុតចូលក្នុងទន្លេ តែមិនបណ្ដាលឲ្យមានអ្នករងរបួសឬបាត់បង់អាយុជីវិតនោះទេ។ បើតាមព័ត៌មានដែលទទួលបាន ផ្ទះប្រជាពលរដ្ឋប្រម៉ាន១០ខ្នងបានបាក់ស្រុតចូលទន្លេ នឹងអាចប្រឈមជាច្រើនខ្នងទៀត៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម