Connect with us

ព័ត៌មានជាតិ

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងជំរុញរបៀបវារៈ “ស្រ្តី សន្តិភាព និង សន្តិសុខ”​

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កម្ពុជានឹងបន្តជំរុញនូវរបៀបវារៈ “ស្រ្តី សន្តិភាព និង សន្តិសុខ (WPS)”។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើរបៀបវារៈ “ស្រ្តី សន្តិភាព និង សន្តិសុខ (WPS)” គួរត្រូវបានយកចិត្តទុកដាក់ និងពង្រឹងបន្ថែមដែលជាជំហានដ៏ប្រសើរមួយ ក្នុងការទទួលស្គាល់តួនាទីរបស់ស្ត្រី នៅក្នុងការជំរុញសុខុមាលភាពសង្គម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងន័យនេះ សម្តេចតេជោបានស្នើសុំនូវកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រពីប្រទេសអូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី១ ថ្លែងពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើអូស្ត្រាលី បន្តជួយពង្រឹងវិស័យអាទិភាពមួយចំនួនដូចជា វិស័យបច្ចេកវិទ្យាឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក សហគ្រាសធុនតូច និងមធ្យម វិស័យអប់រំ និង អភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់ស្ត្រី និងពលករចំណាកស្រុកដែលវិលត្រឡប់ពីក្រៅប្រទេស ដើម្បីឱ្យមានសមត្ថភាពស្វែងរកការងារថ្មី និងជីវភាពរស់នៅល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ត្រាលី លើកទី១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ប្រចាំឆ្នាំ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួម និងការសម្រេចបាននូវសមិទ្ធផល​ដ៏ធំធេងដែលអាចចាត់ទុកថា ជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងទំនាក់ទំនងនៃដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។ ជាមួយនឹងទំនាក់ទំនងល្អនេះ កម្ពុជាសូមគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ទន្ទឹមគ្នានេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមអូស្ត្រាលីសម្រាប់អនាគតអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងសរសរស្តម្ភទាំងបីរបស់អាស៊ាន។ ពាក់ព័ន្ធនឹងវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សកម្មរបស់អូស្ត្រាលីក្នុងយុទ្ធនាការពហុភាគីដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការស្តារ និងជំរុញកំណើន​ សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសការដាក់ចេញនូវភាពជាដៃគូសម្រាប់យុទ្ធសាស្រ្តនៃការស្តារឡើងវិញ (Partnerships for Recovery Strategy) និងការកំណត់យកអាស៊ានជាដៃគូដ៏សំខាន់។

ក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩នេះ ការកសាងសហគមន៍អាស៊ានប្រកបដោយជីវភាព វិបុលភាព និង បរិយាប័ន្ន ពិតជាមានសារៈសំខាន់។ ក្នុងន័យនេះ កម្ពុជាសូមលើកទឹកចិត្តឱ្យអូស្ត្រាលីបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងសកម្មភាពជំរុញសមាហរណកម្មតំបន់ដូចជា ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC 2025) និងផែនការសកម្មភាពនៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤។ កម្ពុជាក៏សូមស្នើឱ្យភាគីទាំងពីរអនុវត្តផែនការសកម្មភាពអាស៊ាន-អូស្ត្រាលី ឆ្នាំ២០២០-២០២៤ ឱ្យបានជោគជ័យ ព្រមទាំងបន្តដោះស្រាយបញ្ហាប្រឈមរួមនានាដូចជា បញ្ហាសុខភាពសាធារណៈ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

មកដល់ពេលនេះ មានអ្នកក្នុងបន្ទុកមន្ត្រីសាធារណៈជាង ៤ ម៉ឺននាក់ហើយ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស

ព័ត៌មានជាតិ៣៣ នាទី មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្ស ខំប្រឹងរៀនទាំងភាសាជាតិ ឬ ភាសាបរទេស ដើម្បីជាកម្លាំងចលកររួមចំណែកអភិវឌ្ឍន៍ជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំនន់ទឹកភ្លៀងកាចសាហាវ ឆក់យកជីវិតមនុស្ស ជាង៣០០នាក់ នៅ អាហ្វហ្គានីស្ថាន

ជីវិតកម្សាន្ដ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចាត់ទុក ព្រឹទ្ធាចារ្យ គង់ ណៃ ជាមរតកមនុស្សរស់​ដ៏មានតម្លៃរបស់កម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

បវរកញ្ញា កុយ អេនណា ប្ដូរស្ទីលតុបតែងខ្លួន ១៨០ ដឺក្រេ

សេដ្ឋកិច្ច៣ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម