Connect with us

ព័ត៌មានជាតិ

ចោរលួចមាន់ លួចក្ងាន អ្នកភូមិរាំងដេក ២ យ៉ាងសកម្មនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

បានផុស

នៅ

ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម និងត្រូវបានអ្នកភូមិហៅឈ្មោះថា អាកន្ធាយ មេចោរលួចមាន់ និងក្ងាន អ្នកភូមិជាច្រើនលើកមកហើយ ត្រូវនគរបាលចាប់ឃាត់ខ្លួនបានហើយ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១ និង៥០នាទី ស្ថិតនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឯក សុឃឿន ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ធូ  រ៉ា(ហៅអាកន្ធាយ) ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ រាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន និងធ្លាប់ជាប់ពន្ធនាគារ)។

នគរបាល បានបញ្ជាក់ថា ជនសង្ស័យ បានជិះកង់ចេញពីផ្ទះម្នាក់ឯង សំដៅទៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពេលជិះកង់ដល់ចំណុចមុខផ្ទះ របស់ឈ្មោះ ឯក សុឃឿន គឺជនសង្ស័យ ក៏បានឈប់កង់ហើយយកដាវដែកកែឆ្នៃ ដែលសៀតនៅនឹងតួកង់ កាត់ស្បៃមុងចងជាប់របងទ្វារបងផ្ទះ របស់ជនរងគ្រោះ រួចចូលទៅចាប់លួចយកសត្វមាន់មេមួយក្បាល ដែលជនរងគ្រោះក្រុងក្នុងអង្រុតក្រោយផ្ទះ។ ពេលលួចសត្វមាន់រួចហើយ ជនសង្ស័យ ក៏ច្រកមាន់ដាក់ក្នុងទៃ (បាវ)ពណ៌ខៀវ ហើយជិះកង់ជិះត្រឡប់មកផ្ទះវិញ។

លុះពេលជិះបានចំងាយប្រហែល ៣០០ម៉ែត្រ ស្រាប់តែឃើញសត្វក្ងានបួន ទៅប្រាំក្បាល នៅក្នុងរបងដីឡូតិ៍របស់គេមិនស្គាល់ឈ្មោះ ភ្លាមនោះជនសង្ស័យ ក៏ឈប់កង់ផ្លោះរបងចូលលួច ចាប់សត្វក្ងានរបស់គេមួយក្បាលទៀតទម្ងន់ ៣គីឡូ ក្រាម ចងជើងដាក់ក្នុងទៃ (បាវ) ពណ៌ខៀវជាមួយសត្វមាន់ រួចជិះកង់មកផ្ទះរបស់ខ្លួនវិញ។

លុះដល់ម៉ោង២ និង២០នាទី ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍គគីរធំ បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចដូចខាងលើ ពិតប្រាកដមែន និងធ្លាប់លួចសត្វមាន់ សត្វទារបស់ប្រជាពលរដ្ឋ ក្នុងឃុំគគីរធំជាច្រើនលើកមកហើយ និងធ្លាប់ជាប់ពន្ធនាគារព្រៃស ម្ដងរួចមកហើយដែរ។ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាន នគរបាលស្រុកកៀន​ស្វាយ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម