ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយកាន់កាំបិតនៅដៃ ហើយដើរឆ្លងដែនទៅទឹកដីថៃ
យុវជនម្នាក់ ដៃម្ខាងកាន់កាំបិត និងម្ខាងទៀតកាន់ដែកឆាប លោតឡើងលើដំបូលរថយន្ត របស់សមត្ថកិច្ចដោយមិនដឹងហេតុផល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចយ៉ាងច្រើន។ ករណីនេះលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានប្រាប់ថា ករណីដែលបង្កការភ្ញាក់ផ្អើលខាងលើនេះ ស្ថិតនៅចំណុចមាត់ច្រកទ្វាអន្តរជាតិដូង បង្កឡើងដោយយុវជនម្នាក់ កើតឡើងនៅរសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
យុវជនបង្កឈ្មោះ ម៉ែន សុឃឿន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងក្នុងស្មារតីវ ង្វែង (បែក) ដោយសារឥទ្ធិពលគ្រឿងញៀន មានកម្រិតច្រើន។
លោកអធិការបន្តថា យុវជនរូបនេះនៅថ្ងៃកើតហេតុ បានធ្វើដំណើរពីផ្ទះទៅដល់ចំណុចមាត់ច្រកទ្វាអន្តរជាតិ ក្នុងគោលបំណឆ្លងដែនចូលក្នុងទឹកដីថៃ ហើយក៏ស្រាប់តែរត់ឡើងលើដំបូលរថយន្ត របស់សមត្ថកិច្ចនគរបាល ដែលកំពុងប្រតិបត្តិការការងារ ដែលដៃម្ខាងប្រដាប់ដោយកាំបិត និងម្ខាងទៀតកាន់ដែកឆាបគ្រវីគ្រវាត់ចុះឡើងៗ ស្រែកឡូឡា ដោយភ្លាមៗ នោះសមត្ថកិច្ចមិនទាន់ហ៊ានចូលក្បែរនោះទេ។
មួយសន្ទុះក្រោយមក ជនបង្កបានលោតចុះមកក្រោមវិញ ហើយក៏រត់ឆ្លងដែនចូលក្នុងទឹកដីថៃ ហើយទាំងសមត្ថកិច្ចកម្ពុជា ទាំងថៃ បានប្រើជំនាញលួងលោម ទើបឈានដល់ឃាត់ខ្លួនបាន ហើយនាំខ្លួនទៅសាកសួរនៅអធិការនគរបាលស្រុកកំរៀង ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ





-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


