Connect with us

ព័ត៌មានជាតិ

ផ្សារទំនើប ខេ ម៉ល ត្រៀមខ្លួនរួចរាល់ ដើម្បីបម្រើជូនសហគមន៍នៅតំបន់វេងស្រេង

បានផុស

នៅ

ផ្សារទំនើប ខេ ម៉ល (K Mall) ដែលជាផ្សារទំនើបដំបូងគេបង្អស់នៅលើមហាវិថី វេង ស្រេង បានរៀបចំកម្មវិធីបើកដំណើរការសាកល្បង ដើម្បីស្វាគមន៍សាធារណជន នៅ​ថ្ងៃ​សុក្រ ទី​០៥ ខែវិច្ឆិកា ដែល​ផ្សារ​ទំនើប​នេះ នឹង​ដើរតួ​ជាទី​តាំង​មួយ​ដ៏​សំខាន់ ដើម្បី​បំពេញ​នូវ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ជាង​កន្លះ​លាន​ដែល​រស់នៅក្នុង​តំបន់​វេ​ង​ស្រេង និង​តំបន់​ចោមចៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងស្រុក​ជាប់​លំដាប់ថ្នាក់​មួយ ផ្សារ​ទំនើប​ដ៏​ថ្មីស្រឡាង​មួយ​នេះ ​ស្ថិតនៅ​ចំណុច​យុទ្ធសាស្ត្រ​មួយ​ដែលមាន​ចម្ងាយ​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ពី​ផ្លូវបំបែក​ស្ទឹងមានជ័យ និង​រង្វង់​មូល​ចោមចៅ​។ ផ្សារ​ទំនើប ខេ ម៉​ល (K Mall) ត្រូវបាន​រចនា​ឡើង​ក្រោម​ការគិតគូរ​យ៉ាង​ម៉ត់ចត់ ដើម្បី​ដើរតួ​ជាទី​តាំង​មួយ​ដែល​អ្នក​រស់នៅក្នុង​សហគមន៍​នៅ​ជុំវិញ​តំបន់​ទាំងពីរ​នេះ​ អាច​ជួបជុំ ដើរលេង​កម្សាន្ត គយគន់​ធម្មជាតិ ក៏ដូចជា​ទទួលបាន​ប​ទ​ពិសោធន៍​ទិញ​ទំនិញ​យ៉ាងច្រើន​សម្បូរបែប​ផងដែរ​។​

​អតិថិជន​ផ្សារ​ទំនើប​នេះ​ នឹង​រីករាយ​ក្នុង​ការដើរ​កម្សាន្ត​ក្នុង​ទីធ្លា​ដ៏​ធំ​ទូលាយ​ ដែល​ពោរពេញ​ដោយ​ធម្មជាតិ​បៃតង ដែល​សមស្រប​សម្រាប់​ការជួបជុំ​មិត្តភក្ដិ ឬ​ការជួបជុំ​ជា​លក្ខណៈ​គ្រួសារ​។ ពួកគេ​ក៏​នឹង​ទទួលបាន​អារម្មណ៍​ស្រស់ស្រាយ និង​ប្លែក​ភ្នែក​តាមរយៈ​ការ​រចនា និង​ស្ថាបត្យកម្ម​បែប​ទំនើប និង​សាមញ្ញ​របស់​ផ្សារ​នេះ​ផងដែរ​។​

​ប្រជាជន​ដែល​រស់នៅ​ជុំវិញ និង​អ្នក​ដែល​ធ្វើដំណើរ​កាត់​តំបន់​នេះ​នឹងមាន​ភាពងាយស្រួល​ក្នុង​ការចូល​ទៅកាន់​ហាង​ទំនិញ កាហ្វេ និង​ភោជនីយដ្ឋាន​ល្បីៗ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដូចជា ហាង​កាហ្វេ Brown ផ្សារ​ទំនើប Lucky ហាង Daiso ហាង​សម្ភារៈ​កីឡា Decathlon ហាង​នំ​បុ័ង Tous les Jours ហាង​សម្លៀកបំពាក់ Ten11 និង Zando ហាង​ស្បែកជើង Nata Footwear ភោជនីយដ្ឋាន Santa Fe និង Pho City ហាង Potato Corner រោង​អាហារ The Ground Food Market និង​ហាង​ជាច្រើន​ផ្សេងទៀត​។​

​មាន​ទីតាំងនៅ​ចំ​ពីមុខ​អគារ​ពាណិជ្ជកម្ម អាយ អេស អាយ (ISI Tower) ដែលជា​អគារ​ការិយាល័យ​ទំនើប​ដំបូង​គេ​បង្អស់​សម្រាប់​អាជីវកម្ម​នាំមុខ​នានា​នៅក្នុង​តំបន់​នេះ​ផងដែរ ផ្សារ​ទំនើប ខេ ម៉​ល (K Mall) គឺជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍ KMH Park ដែល​រួមមាន ផ្សារ​ទំនើប ខេ ម៉​ល អគារ អាយ អេស អាយ ផ្ទះ​ពាណិជ្ជកម្ម ៤០ តារាង​បាល់ទាត់ KMH Stadium និង​ទីធ្លា​បៃតង​ជាច្រើន​កន្លែង​។ គម្រោង KMH Park ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) ដែលជា​សមាជិក​មួយ​នៃ ISI GROUP ក្នុង​គោលបំណង​ចង់​ផ្លាស់ប្តូរ​មុខមាត់​តំបន់ វេ​ង ស្រេង​។​

​គម្រោង​អភិវឌ្ឍន៍​ទាំងអស់នេះ​ សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​សម្ព័ន្ធ​ក្រុមហ៊ុន ISI GROUP ក្នុង​គោលបំណង​ចង់​បង្កើត​ការផ្លាស់ប្តូរ​វិជ្ជមាន​ក្នុង​ផ្នែក សង្គម សេដ្ឋកិច្ច បរិស្ថាន​សម្រាប់​មនុស្ស និង​អាជីវកម្ម​នានា​នៅក្នុង​តំបន់​វេ​ង​ស្រេង​នេះ​។​

​ដើម្បី​អបអរសាទរ​ការបើក​ដំណើរការ​សាកល្បង​រប​ស់​ផ្សារ​ទំនើប ខេ ម៉​ល (K Mall) ក៏ដូចជា​ដើម្បី​ស្វាគមន៍​អ្នក​មកកាន់​ផ្សារ​ទំនើប​នេះ ម្ចាស់​អាជីវកម្ម​ជាច្រើន​នឹងមាន​ការលក់​បញ្ចុះតម្លៃ​ជាច្រើន​រហូតដល់​ចុងខែ​វិច្ឆិកា​ខាងមុខនេះ​។ សូម​អញ្ជើញ​មក​ដើរ​កម្សាន្ត​នៅ​ផ្សារ​ទំនើប ខេ ម៉​ល កុំ​ឲ្យ​ខកខាន​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ចូលទៅ​កាន់ https://urbanlandasia.com/projects/k-mall​។

​សូមបញ្ជាក់ថា ក្រុមហ៊ុន​អឺ​បេន​លែ​ន (Urbanland) គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងស្រុក​មួយ​ ដែលមាន​គោលដៅ​បង្កើត​កន្លែង​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ ដើម្បី​ឲ្យ​គ្រប់គ្នា​រស់នៅ ធ្វើការ និងកម្សាន្ត ជាមួយ​ការប្ដេជ្ញា​ទៅលើ គុណភាព ភាព​ឋិតថេរ និង​ភាព​ផ្ចិតផ្ចង់​។ ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៣ ដោយ​លោក​ស្ថាបត្យករ កាំ​ង ហុក ដោយ​លោក​ជឿជាក់ថា ការ​ផ្ដោតលើ​តម្រូវការ​អ្នករស់នៅ​ជា​ចម្បង គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ដើម្បី​ជួយ​លើកកម្ពស់​គុណភាព រស់នៅ​របស់​ពួកគេ និង​បង្កើត​នូវ​បរិយាកាស ​ដែលមាន​ផាសុកភាព​ជាង​មុន​។​

​ក្រុមហ៊ុន​អឺ​បេន​លែ​ន (Urbanland) ក៏​ជា​សមាជិក​មួយ​នៃ​សហព័ន្ធ​ក្រុមហ៊ុន ISI GROUP ដែលជា​ក្រុមហ៊ុន​ក្នុង ស្រុក​ខ្នាត​ធំ​មួយ​ដែលមាន​បទពិសោធន៍រ​ហូត​ដល់​២២​ឆ្នាំ​នៅក្នុង​វិស័យ​សំណង់​។ ក្រុមហ៊ុន​អឺ​បេន​លែ​ន (Urbanland) ត្រូវបាន​ទទួលស្គាល់​តា​មរយៈ​ការបង្កើត​នូវ​គម្រោង ប្រណីតៗ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ដោយ ប្រើប្រាស់​នូវ​ការ​រចនា​ផ្ដោតលើ​តម្រូវការ​អ្នករស់នៅ​ជា​ចម្បង​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ដែលជា​ប់​ជយលាភី​រួមមាន Raintree (​អគារ​ការិយាល័យ និង​ពាណិជ្ជកម្ម​), Embassy Residences and Embassy Central (​ខុន​ដូ​បែប​ប្រណីត​) និង​សណ្ឋាគារ​រចនា​ម៉ូដ​បែប​ប្រណីត​ដំបូង គេ​នៅ​ក្រុង​សៀមរាប Treeline Urban Resort ក៏ដូចជា​គម្រោង​បុរី​ចន្ទ​គី​រី ដែលជា​គម្រោង​បុរី​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន​ដែលមាន​ទីតាំងនៅ​លើផ្លូវ​ជាតិ​លេខ​២​។

​ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) បាន​បង្កើត​គម្រោង​អភិវឌ្ឍន៍​ដំបូង​គេ​មួយទៀត​នៅ​តំបន់​វេ​ង ស្រេង​គឺ KMH Park ដែលជា​ផែនការ​ធំថ្មី ដែល​បូក​បញ្ចូល អគារ​ការិយាល័យ ហាង​លក់ទំនិញ លំនៅឋាន និង​សួន​លម្ហែកាយ​បែប​ធម្មជាតិ​។​សម្រាប់​ពត៌មាន​បន្ថែម​សូម​អញ្ជើញ​ចូលទៅ​កាន់ urbanlandasia.com.៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម