ព័ត៌មានជាតិ
តុលាការសម្រេចឃុំខ្លួនអធិការរងស្រុកគាស់ក្រឡម្នាក់ពាក់ព័ន្ធអំពើឃាតកម្មលើបងថ្លៃ
ខណៈដែលអ្នកពាក់ព័ន្ធប្រព្រឹត្តិអំពើឃាតកម្មកាលពី៤ខែមុននៅស្រុកគាស់ក្រឡ មកដល់ម៉ោងនេះកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការខេត្តនៅមិនទាន់បង្ហើបឲ្យដឹងអំពីតម្រុយណាមួយនៅឡើយទៅលើអ្នកដែលរួមគំនិតជាមួយជនសង្ស័យ ទើបតុលាការសម្រេចបិទបញ្ចប់ការសាកសួរទៅលើអតីតអធិការរងម្នាក់ដែលជាជនសង្ស័យតែម្តង។
បើតាមសមត្ថកិច្ចបង្ហើបឲ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកានេះថា ក្រោយការស្រាវជ្រាវយ៉ាងហ្មត់ចត់របស់កម្លាំងជំនាញមូលដ្ឋានស្រុកគាស់ក្រឡ ក៏ដូចជាការិយាល័យកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបាត់ដំបងបានកំណត់មុខសញ្ញាជនដៃដល់ម្នាក់ជាមន្ត្រីនគរបាល មានតួនាទីជាអធិការរងស្រុកគាស់ក្រឡដែលបានសម្លាប់បងថ្លៃរបស់ខ្លួនឈ្មោះ យ៉ង សារ៉ាត់ ភេទប្រុសអាយុ៤៥ឆ្នាំ កាលពីចុងខែសីហា ឆ្នាំ២០២១កន្លងមកនៅក្នុងចំណុចភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្រោយកម្លាំងជំនាញបានបញ្ជូនខ្លួនជនសង្ស័យជាមួយរបាយការណ៍នៃអង្គហេតុយ៉ាងច្បាស់លាស់ហ្មត់ចត់ពីមន្ទីរជំនាញដែលបានសហការណ៍ស្រាវជ្រាវលើករណីឃាតកម្មកាលពី៤ខែមុន រួមនឹងការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធផង តុលាការសម្រេចឃុំខ្លួនជនសង្ស័យតែម្តងកាលពីថ្ងៃទី៧ ខែវិច្ឆិកាម្សិលមិញ ក្រោយធ្វើការសាកសួរអស់ជាច្រើនម៉ោងកន្លងមក។
ជនសង្ស័យមានឈ្មោះ ដាក សុខា អធិការរងស្រុកគាស់ក្រឡ ផ្នែកប្រឆាំងគ្រឿងញៀន ត្រូវបានកម្លាំងព្រហ្មទណ្ឌនៃស្នងការខេត្តចាប់ខ្លួនកាលពីថ្ងៃទី៤ ខែវិច្ឆិកា ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង។ ហើយក្រោយការសាកសួរយ៉ាងលំអិតពាក់ព័ន្ធសំណុំរឿងឃាតកម្មខាងលើនៅថ្ងៃទី០៧ ខែវិច្ឆិកាម្សិលមិញនេះ តុលាការបានសម្រេចឃុំខ្លួនជាស្ថាពរតែម្តង។

ជុំវិញករណីអតីតអធិការរងស្រុកគាស់ក្រឡម្នាក់ធ្វើឃាតកម្មទៅលើបងថ្លៃរបស់ខ្លួនដែលសមត្ថកិច្ចក៏ដូចជាក្រុមគ្រួសារជនរងគ្រោះបានអះអាងដូចៗគ្នាថា ជនរងគ្រោះជាមនុស្សដែលមានសតិមិនគ្រប់នោះមកដល់ពេលនេះ មិនទាន់មានប្រភពណាមួយបង្ហើបនិងអះអាងពីមូលហេតុឲ្យបានច្បាស់លាស់នៃការសម្លាប់នេះនៅឡើយនោះទេ ខណៈដែលមុនកើតហេតុសមត្ថកិច្ចអះអាងថា ជនរងគ្រោះត្រូវបានកម្លាំងបាននាំខ្លួនមកសាកសួរនៅអធិការស្រុកពាក់ព័ន្ធករណីបង្កអំពើហិង្សាក្នុងគ្រួសារប៉ុណ្ណោះ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


