ព័ត៌មានជាតិ
ចាប់បានអ្នកទោសម្នាក់ ក្នុងចំណោម៧នាក់ ដែលទម្លុះគុក នៅស្ទឹងត្រែង
អ្នកទោសចំនួន៧នាក់ ដែលទម្លុះគុករត់ចេញនោះ សមត្ថកិច្ចចាប់បានម្នាក់ហើយ ចំណែក៦នាក់ទៀតកំពុងតាមប្រមាញ់។ អ្នកទោសទម្លុះគុក ត្រូវបានសមត្ថកិច្ចចាប់បានម្នាក់ម្នាក់ នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចវាលស្រែស្រូវ ក្នុង ភូមិសាស្ត្រភូមិ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តបានឲ្យដឹងថា អ្នកទោសម្នាក់ដែលសមត្ថកិច្ចចាប់បានឈ្មោះទូច វ៉ាត់ ជាជនល្មើសគ្រឿងញៀន ក្នុងចំណោមអ្នកទោស៧នាក់ ដែលបានវាយទម្លុះជញ្ជាំងគុក ខេត្តស្ទឹងត្រែង រត់គេចខ្លួនកាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២១។


លោកឧត្តមសេនីយ៍ទោបន្តថា៖ នៅថ្ងៃទី១០វិច្ឆិកានេះ សមត្ថកិច្ចនិងដាក់កម្លាំងបន្ថែមទៀត នៅតាមចំណុចគោលដៅសង្ស័យ ព្រោះតាមពិនិត្យអ្នកទោសទាំងនេះ ពុំមានស្បៀងគ្រប់គ្រាន់ ក្នុងការពួនសម្ងំលាក់ខ្លួនក្នុងព្រៃបានយូរនោះទេ គឺនៅពេលណាមួយពិតជាចេញមកភូមិអ្នកស្រុកជាមិនខាន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេត តាមប្រមាញ់រុករកអ្នកទោសទាំង ៦ នាក់បន្តទៀត ដើម្បីចាប់ខ្លួនយកត្រឡប់មកវិញ
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


