ព័ត៌មានអន្ដរជាតិ
ហេតុការណ៍ឆេះគុកនៅកុងហ្គោសម្លាប់មនុស្ស១២៩នាក់
អាជ្ញាធរនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បាននិយាយថា មនុស្សយ៉ាងហោចណាស់១២៩នាក់ត្រូវបានសម្លាប់ ខណៈដែលពួកគេព្យាយាមរត់គេចពីពន្ធធានាគារ Makala ដែលបានឆាបឆេះក្នុងរដ្ឋធានី Kinshasa។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣ខែកញ្ញានេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើ X នៅព្រឹកថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Shabani Lukoo បាននិយាយថា អ្នកទោសបានព្យាយាមរត់គេចខ្លួនកាលពីថ្ងៃចន្ទ ចំពេលមានអគ្គីភ័យបានឆាបឆេះអគាររដ្ឋបាលរួមទាំងគិលានដ្ឋានផងដែរ ក្នុងនោះមនុស្សចំនួន៥៩នាក់ បានរងរបួស ខណៈចំនួនអ្នកស្លាប់បណ្តោះអាសន្នគឺ ១២៩នាក់ រួមទាំង២៤នាក់ស្លាប់ដោយសារការបាញ់ប្រហារដោយកាំភ្លើង។
ពន្ធនាគារ Makala គឺជាពន្ធនាគារដ៏ធំបំផុតនៅ DRC ហើយត្រូវបានសាងសង់ឡើងដើម្បីផ្ទុកអ្នកទោសចំនួន ១៥០០នាក់ ប៉ុន្តែជាក់ស្តែង បច្ចុប្បន្ននេះ វាមានអ្នកជាប់ឃុំចន្លោះពី១៤០០០ ទៅ១៥០០០នាក់។ នេះបើយោងតាមតួលេខផ្លូវការ។ ស្របពេលនេះអាជ្ញាធរបាននឹងកំពុងព្យាយាមកាត់បន្ថយភាពចង្អៀតណែនណាន់តាន់តាប់ ដោយអ្នកទោសរាប់សិបនាក់ត្រូវបានដោះលែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ កាលពីមុនពន្ធនាគារនេះបានកត់ត្រាការជាប់ពន្ធនាគារ រួមទាំងក្នុងឆ្នាំ២០១៧ នៅពេលដែលអ្នកទោសជាង ៤០០០នាក់បានរត់គេចខ្លួន បន្ទាប់ពីការវាយប្រហារដោយក្រុមប្រដាប់អាវុធនៅពេលយប់។

ពាក់ព័ន្ធករណីនេះមិនមានការអត្ថាធិប្បាយជាសាធារណៈអំពីឧប្បត្តិហេតុកាលពីថ្ងៃចន្ទពីប្រធានាធិបតីកុងហ្គោ Felix Tshisekedi ដែលកំពុងនៅក្នុងប្រទេសចិនក្នុងដំណើរទស្សនកិច្ចជាផ្លូវការនោះទេ។ ទោះយ៉ាងណារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Constant Mutamba បានហៅការវាយប្រហារនេះថាជា «សកម្មភាពបំផ្លិចបំផ្លាញរៀបចំទុកជាមុន» ដែលធ្វើឡើងដើម្បីបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អស្ថានភាពពន្ធនាគារ។
ជាមួយគ្នានេះ ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលញុះញង់ឱ្យមានការបំផ្លិចបំផ្លាញទាំងនេះ តាមរយៈការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ លើសពីនេះ លោកក៏បានប្រកាសពីការហាមឃាត់ការផ្ទេរអ្នកទោសពីពន្ធនាគារ ដោយអាជ្ញាធរនឹងសាងសង់ពន្ធនាគារថ្មី និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដើម្បីកាត់បន្ថយចំនួនអ្នកទោសដែលមានចំនួនច្រើនពេក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


