ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់៖ ប្រទេសក្នុងតំបន់ នឹងមិនទទួលបានការអភិវឌ្ឍ និងវិបុលភាព ប្រសិនបើគ្មានសន្តិភាព និងស្ថិរភាពនយោបាយ
មានប្រសាសន៏ទៅកាន់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី ដែលប្រទេសប្រុយណេ ធ្វើជាម្ចាស់ផ្ទះ (តាមរយៈវីដេអូ) នាថ្ងៃទី១០ ខែវិច្ឆិកា នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋាន ដែលមិនអាចខ្វះបាន ហើយបើសិនបើមិនមានសន្តិភាព និងស្ថិរភាពនោះទេ ប្រទេសនៅក្នុងតំបន់ ក៏ប្រហែលជាមិនបានទទួលនូវការអភិវឌ្ឍន៏នោះដែរ។
បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ដ្រយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ន អាចនឹងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់អាស៊ាន ដែលត្រូវតែធ្វើការពង្រឹង និងធ្វើកិច្ចសហប្រតិបត្តិការពហុភាគី ជាមួយដៃគូខាងក្រៅ ដោយផ្អែកលើការឯកភាពខាងក្នុង និងតួនាទីជាស្នូលរបស់អាស៊ាន។
ជាមួយគ្នានោះ ប្រមុខការពារជាតិកម្ពុជា បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពបើកចំហ បរិយាបន្ន និងតម្លាភាព និងដែលមានគោលដៅច្បាស់លាស់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង សន្តិភាព ប្រកបដោយចីរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ការវិវត្ត នៃស្ថានភាពសន្តិសុខនាពេលថ្មីៗនេះ គឺទាមទារឱ្យមានការពិភាក្សាគ្នាយ៉ាងម៉ត់ចត់ និងចែករំលែកការយល់ដឹងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ដោយសារតែការលេចឡើងនូវសម្ព័ន្ធការពារជាតិនាពេលថ្មីៗនេះ បានបង្កឱ្យមានការកង្វល់ចំពោះការកើនឡើង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងលទ្ធភាព នៃការប្រណាំងប្រជែងសព្វាវុធ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់រដ្ឋជាសមាជិកអាស៊ានទាំងអស់ គប្បីធ្វើការពិចារណាក្នុងការដាក់បញ្ចូលបញ្ហាប្រែប្រួលអាកាសធាតុ ទៅក្នុងយន្តការសហប្រតិបត្តិការអាស៊ាន ដើម្បីកសាងភាពធនរបស់កងកម្លាំងប្រដាប់អាវុធ និងកាត់បន្ថយផលប៉ះពាល់ នៃបញ្ហាប្រឈមអាកាសធាតុ ដោយបញ្ហាគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល