Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំគណៈប្រតិភូក្រុមហ៊ុន Galaxy Navatra Group ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់

បានផុស

នៅ

អ្នកឧកញ៉ា ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុន ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:២០នាទី ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ ដែលសពត្រូវបានតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា ឡេង ប្រុស ប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុន ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:២០នាទី ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ ដែលសពត្រូវបានតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមជម្រាបជូនថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងត្រូវជាជីដូនបង្កើតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ អ្នកឧកញ៉ា ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជីដូនទូត ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំបុត្រធីតា និងចៅៗ រហូតក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌សម្រាប់សង្គមជាតិ។ ការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ចាំកេសន គឺជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលបានបូជាអស់ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាយ៉ាងច្រើន ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ។

ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសពដោយសេចក្តីសង្វេគបំផុត និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន  បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៧ វិនាទី មុន

នគរបាលស្រុកកំពង់រោទ៍ នាំខ្លួនអ្នកសារព័ត៌មានឈ្មោះ ហង្ស សំណាង មកសួរនាំពាក់ព័ន្ធការផ្សព្វផ្សាយ​រឿងកងទ័ព

ព័ត៌មានជាតិ១៧ នាទីutes មុន

រងគ្រោះព្រោះយកប្ដីចិន៖ ៥ខែ ស្ត្រីខ្មែរ១៤៦នាក់ ត្រូវបានសង្គ្រោះ បញ្ជូនពីចិនមកកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់

កីឡា៣៨ នាទីutes មុន

NOCC ដំណើរ​ឆ្ពោះ​​ទៅ​ស៊ីហ្គេ​ម​ លើក​ទី៣​៣​ ខាង​កម្ពុជា​បាន​ប្រជុំ​២លើក​រួច​ហើយ​ និង​សម្រេច​បញ្ជូន​ ៤០​ប្រភេទ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍ប្លែកៗទាំង ៥ កំពុងបង្កការភ្ញាក់ផ្អើលក្នុងប្រទេសចិន

ព័ត៌មានជាតិ១ ម៉ោង មុន

ពីប្រទេសជប៉ុន សម្តេចធិបតី លើកបញ្ហាប្រឈម៣ ជម្លោះទឹកដី សង្គ្រាមពាណិជ្ជកម្ម និងលទ្ធិជ្រុលនិយម

Sokha Hotels

ព័ត៌មានពេញនិយម