ព័ត៌មានជាតិ
កម្ពុជាអំពាវនាវអាស៊ាន រួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាព
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការអំពាវនាវដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លើករណីគ្រឿងញៀន ខណៈបញ្ហានេះនៅតែជាក្តីកង្វល់ ទាំងក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោកនោះ។

ថ្លែងនៅក្នុង កិច្ចប្រជុំក្រុមការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំកំពង់ផែអាស៊ាន លើកទី៦ តាមប្រព័ន្ធអនឡាញនៅថ្ងៃទី១០ ខែវិច្ឆិកា ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍ថា ទោះបីយើងកំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ តែបញ្ហាគ្រឿងញៀននៅតែជាកង្វល់ និងសម្គាល់ឃើញថា មិនមានសញ្ញាថយចុះ បើតាមរបាយការណ៍គ្រឿងញៀនពិភពលោក និងរបាយការណ៍គ្រឿងញៀនប្រចាំប្រទេសអាស៊ាន។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាប្រធានកិច្ចប្រជុំ បានបន្តថា គ្រឿងញៀនសំយោគ និងសារធាតុគីមីផ្សំត្រូវបានចរាចរណ៍នៅក្នុងតំបន់ដើម្បីផ្គត់ផ្គង់ទីផ្សារ គ្រឿងញៀនក្រោមការចាត់ចែងដោយឧក្រិដ្ឋជនអន្តរជាតិក្នុងរូបភាពជាបទល្មើសឆ្លងកាត់ព្រំដែន ដោយឧក្រិដ្ឋជនបានចាត់ចែងបទល្មើសក្រោមរូបភាពកាន់តែស្មុគស្មាញ និងពិបាកត្រួតពិនិត្យ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តលើកឡើងថា៖ “ខ្ញុំសង្ឃឹមជឿជាក់ថា កិច្ចប្រជុំយើងថ្ងៃនេះនឹងបន្តរួមគ្នាបន្តគិតពិចារណា និងស្វែងរកការផ្ដួចផ្ដើមគំនិតថ្មីៗថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយន្តការទាំងអស់ត្រូវបានបន្តពង្រឹង និងពង្រីក ជំរុញការលេីកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកអនុវត្តច្បាប់ ស្របតាមស្ថានភាពវិវត្តន៍ប្រែប្រួលនៃបញ្ហាគ្រឿងញៀន ក្នុងបរិបទជំងឺកូវីដ១៩”។

គួរបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចប្រជុំលើកនេះរួមមាន ទី១ ព័ត៌មានបច្ចុប្បន្នភាព និងស្ថានភាពគ្រឿងញៀន ទី២ ការធ្វើបច្ចប្បន្នភាព មន្ត្រីទំនាក់ទំនងរបស់ក្រុមការងារត្រួតពិនិត្យគ្រឿងញៀនកំពង់ផែ និងទី៣ ការធ្វើកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត ដើម្បីលើកកម្ពស់និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់និងបញ្ហាផ្សេងៗ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន