បុណ្យអុំទូកបីថ្ងៃខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត ១២ម៉ឺននាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុណ្យអុំទូកបីថ្ងៃខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត ១២ម៉ឺននាក់

បានផុស

នៅ

ថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកបីថ្ងៃ ខេត្តសៀមរាបទទួលភ្ញៀវទេសចរ ប្រមាណជិត ១២ម៉ឺននាក់, ភ្ញៀវជាតិមានចំនួនប្រមាណ ១១៧ពាន់នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៧០-៨០% ) ធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩ពាន់នាក់ ,រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ១២ពាន់៧០០នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


របាយការណ៍បានឲ្យដឹងទៀតថា នៅតាមសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥ពាន់៣០០នាក់ ព្រមទាំងភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ១១៤៦ នាក់ ។ ការរៀបចំឲ្យមានរមណីយដ្ឋានកម្សាន្តថ្មីៗ បង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ស្របតាមនិន្នាការ នៃការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមានគុណភាពទាំងសេវាកម្ម និងភាពទាក់ទាញ គឺជាផែនទីបង្ហាញផ្លូវដែលដាក់ចេញដោយក្រសួងទេសចរណ៍ និងគាំទ្រដោយអាជ្ញាធរខេត្ត ចូលរួមលើកទឹកចិត្តពីសំណាក់អាជ្ញាធរជាតិអប្សរាផងដែរ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាប មិនបានប្រារព្ធធ្វើពិធីបុណ្យអុំទូកក៏ពិតមែន តែខេត្តប្រវត្តិសាស្ត្រមួយនេះ សម្បូរទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋាន ធម្មជាតិភ្នំគូលែន ក្បាលស្ពាន និងបឹងទន្លេសាប ព្រមទាំងកន្លែងទេសចរណ៍ជាច្រើនទៀត ដែលទាក់ទាញភ្ញៀវទេសចរឲ្យមកសម្សាន្ត។

បើតាមក្រសួងទេសចរណ៍ រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យ១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរ ១,១៤៧,៣៥៩នាក់ ក្នុងនោះភ្ញៀវជាតិមាន១,១៣២,៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១៤,៤៥៦នាក់។ ចំនួនភ្ញៀវទេសចរជាង១លាននាក់ ក្នុងរយៈពេលជិតមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ជាក់ស្តែង ចំនួននេះមានការកើនឡើងប្រមាណ ២៥.៨% ធៀបនឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌនាដើមខែតុលា ឆ្នាំ២០២១ កន្លងមក ដែលមានភ្ញៀវទេសចរតែ៩១១,១៤៧នាក់៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

រដ្ឋាភិបាល បញ្ចប់ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មព្យួរកិច្ចសន្យាការងារ ក្នុងវិស័យកាត់ដេរ ចាប់ពីខែមករានេះតទៅ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ហុង​កុង​​សម្លាប់​​សត្វ​កំប្រុក​​២​ពាន់​​ក្បាល​​ ព្រោះ​​ផ្ទុះ​កូវីដ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ចំនួនអ្នកស្លាប់ និងទំហំនៃការខូចខាត ក្នុងគ្រោះមហន្តរាយផ្ទុះភ្នំភ្លើង តុងហ្គា

ជីវិតកម្សាន្ដ៥៧ នាទី មុន

ម៉ាកនាឡិកាល្បីមួយ បានយកសិល្បៈគំនូរកូនខ្មែរ ២ នាក់ ច្នៃចេញជានាឡិកាដ៏ស្រស់ស្អាត ដាក់តាំងពិព័រណ៍ នៅទីក្រុងឌូបៃ

នយោបាយ១០ ម៉ោង មុន

គ​.​ជ​.​ប តម្កល់​សេចក្ដីសម្រេច​របស់​សង្កា​ត់​ផ្សារ​ចាស់ ទុកជាបានការ​ពេញ​ទាំងមូល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services