ព័ត៌មានជាតិ
សហភាពអ៊ឺរ៉ុបផ្តល់មូលនិធិ ប្រមាណ ២,៨៥ លានអឺរ៉ូ សម្រាប់ទប់ស្កាត់ការរីករាល ជំងឺកូវីដ១៩នៅកម្ពុជា
សហភាពអឺរ៉ុប កាលពីម្សិលមិញបានប្រកាសផ្តល់មូលនិធិជាទឹកប្រាក់សរុបចំនួន ២០លានអឺរ៉ូ សម្រាប់គាំទ្រដល់ប្រព័ន្ធសុខាភិបាល នៅសហគមន៍អាស៊ាន ក្នុងនោះ ចំនួន២,៨៥ លានអឺរ៉ូ សម្រាប់ កម្ពុជា។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន កាលពីថ្ងៃទី០៤ ខែធ្នូ ស្ថានតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានប្រកាសបើកដំណើរការនូវកម្មវិធីថ្មីមួយ ដើម្បីជួយគាំទ្រដល់ប្រព័ន្ធសុខាភិបាលរបស់ដៃគូអភិវឌ្ឍទាំង៨ ដែលស្ថិតនៅក្នុងតំបន់អាស៊ាន។ កម្មវិធីឆ្លើយតបនិងការត្រៀមបង្ការជំងឺរាតត្បាត នៅតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវអនុវត្តកម្មវិធីដោយអង្គការសុខ ភាពពិភពលោក ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ នឹងអាជ្ញាធរជាតិ និងលេខាធិការដ្ឋានអាស៊ាន។
សហភាពអឺរ៉ុបបញ្ជាក់ថា ក្នុងចំណែកនៃថវិកាសកលចំនួន២០លានអឺរ៉ូនោះ ថវិកាចំនួន២,៨៥ លានអឺរ៉ូ ដែលស្មើប្រមាណ ៣,៤៥ លានដុល្លារ នឹងត្រូវចំណាយនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ នឹងត្រូវអនុវត្តដោយការិយាល័យអង្គការសុខភាពពិភពលោកនៅភ្នំពេញ និងសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ផែនការឆ្លើយតប ថ្នាក់ជាតិនៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។
សូមជម្រាបថា គិតត្រឹមម៉ោង០៧ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣៤៥នាក់ ក្នុងនោះស្ត្រីចំនួន៨០ នាក់ និងបុរស២៦៥នាក់។ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន៣០៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន៣៤នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលនសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន០៦នាក់។
ដោយឡែកសម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍ថ្ងៃទី២៨ វិច្ឆិកា” គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ១០១៤៧សំណាក់ ហើយនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានពីរោះកូវីដ១៩ ថ្មីសរុបចំនួន២៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


