ព័ត៌មានជាតិ
ចលនាមហាជនកាន់តែខ្លាំងក្លាក្នុងការបន្តផ្តល់ជំនួយជួយដល់ជនភៀសសឹកនិងវីរកងទ័ពនៅសមរភូមិមុខ
កម្លាំងសប្បុរសធម៌របស់មហាជនក៏ដូចជាប្រជាពលរដ្ឋកម្ពុជាកាន់តែផុលផុសខ្លាំងក្លាក្នុងការបន្តផ្តល់ជំនួយឧបត្ថម្ភជួយដល់វីរជនកងទ័ពនិងជនភៀសសឹកដែលកំពុងនៅសមរភូមិមុខ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២៥នេះនៅទីតាំងក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ស្ថិតក្នុងខណ្ឌដូនពេញបន្តមានការរៀបចំរោងសម្រាប់ការទទួលជំនួយឧបត្ថម្ភនានាមានជាស្បៀងអាហារសម្ភារខោអាវសម្លៀកបំពាក់ក៏ដូចជាថវិការជាដើមពីបណ្តាបងប្អូនសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានដើម្បីរៀបចំចាត់ចែងបន្តបញ្ជូនទៅកាន់សមរភូមិមុខក្នុងគ្រាដែលកម្ពុជាកំពុងទទួលរងនូវការឈ្លានពានទឹកដីដ៏ធ្ងន់ធ្ងរពីកម្លាំងយោធាប្រទេសថៃ។


ពលរដ្ឋដែលបានរួមចំណែកផ្តល់ជាជំនួយឧបត្ថម្ភបានសម្តែងក្តីរីករាយពេញចិត្តក្នុងការចូលរួម ជាមួយសកម្មភាពសប្បុរសនៅពេលនេះដែលកាលៈទេសៈនេះគឺជាពេលវេលាដែលពលរដ្ឋខ្មែរចាំបាច់ត្រូវរួបរួមគ្នាខ្មែរស្រឡាញ់ខ្មែរសាមគ្គីភាពគ្នាជាថ្លុងមួយដើម្បីជួយដល់ប្រទេសជាតិ ពិសេសជួយដល់វីរកងទ័ពអង់អាចហានក្លារបស់កម្ពុជាដែល កំពុងឈរជើងរឹងមាំក្នុងការការពារដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជាពីការឈ្លានពានរបស់ខ្មាំងសត្រូវ។


ពលរដ្ឋបានសង្កត់ធ្ងន់ថា ទោះក្នុងកាលៈទេសៈណាក៏នៅតែ ជឿជាក់យ៉ាងមុតមាំលើ ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដឹកនាំបញ្ជា។
គួរបញ្ជាក់ថា៖តាមរយៈសកម្មភាពសប្បុរសនេះប្រជាជននិងសប្បុរសជននានាបាននឹងកំពុងបង្កើនការស្រុះស្រួលគ្នាជួយជាថវិការ ជាបន្តបន្ទាប់តាមបណ្តាញទំនាក់ទំនងសង្គមពិសេសឧបត្ថម្ភសម្ភារ និងស្បៀងអាហារជាច្រើនទៅតាមបណ្តាទីតាំងសំខាន់ៗនានាដែលមានការរៀបចំទទួលជំនួយឧបត្ថម្ភជាក់ស្តែងដូចនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ជាដើម៕អត្ថបទ៖សុភា


-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


