Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ហីង ស៊ីផា រិះគន់មេភូមិក្នុងសង្កាត់ព្រះពន្លា ប្រកាន់បក្ខពួក មិនខ្វល់ពីប្រជាពលរដ្ឋ

បានផុស

នៅ

លោកឧកញ៉ា ហីង ស៊ីផា ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយសង្កាត់ព្រះពន្លា នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានលើកឡើងថា មេភូមិក្នុងសង្កាត់ព្រះពន្លាមួយចំនួនប្រកាន់បក្ខពួកនិយម ខណៈអំណោយរបស់សម្តេចតេជោហ៊ុនសែន ចែកឱ្យជនរងគ្រោះដោយសារជំងឺកូវីដ១៩ និងជនរងគ្រោះដោយទឹកជំនន់នោះ មេភូមិក្នុងសង្កាត់ព្រះពន្លាមួយចំនួនយកមកចែកឲ្យបក្សពួកខ្លួនទាំងអស់ ធ្វើឱ្យប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ មានការថ្នាំងថ្នាក់ កាលពីបោះឆ្នោតអាណត្តិទី ៤ សង្កាត់ព្រះពន្លា ចាញ់គេដាច់ ដោយសារមេភូមិ ប្រកាន់បក្ខពួកនិយម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលោកឧកញ៉ា ហីង ស៊ីផា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងនាមលោកជាក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយសង្កាត់ព្រះពន្លា លោកបានយល់ច្បាស់ណាស់នូវទង្វើរបស់មេភូមិមួយចំនួនរបស់សង្កាត់ព្រះពន្លា កន្លងមកក្នុងខេត្តបន្ទាយមានជ័យបានជួបគ្រោះកំណាចដ៏ធំ២ ក្នុងមានគ្រោះកំណាចជំងឺកូវីដ១៩ និងគ្រោះមហន្តរាយទឹកជំនន់ ធ្វើឱ្យប្រជាពលរដ្ឋរងទុក្ខយ៉ាងខ្លាំង ស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន បញ្ចេញថវិកាយ៉ាងច្រើនសម្រាប់ជួយដល់ជនដែលខ្វះខាតក្នុងសម័យកូវីដ១៩។

លោកឧកញ៉ា ហីង ស៊ីផា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ប្រាក់ឧត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែននោះ ឃើញតែមេភូមិចែកឲ្យបក្ខពួកខ្លួនបានទាំងប្រាក់ឧបត្ថម្ភបានទាំងអំណោយ មុខតែដដែលៗ ខណៈអ្នកក្រពិតប្រាកដមិនទទួលបាននោះទេ។

លោកឧកញ៉ា ហីង ស៊ីផា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា រឿងមេភូមិប្រកាន់បក្ខពួកនិយមនេះរូបលោកបានដឹងរហូតមក ហើយថា ក្នុងអាណត្តិទី ៥ នេះ មេភូមិគួតែប្រុងប្រយ័ត្នកុំទាន់អរពីរឿងអំណាចខ្លាំងពេក ព្រោះប្រជាពលរដ្ឋកំពុងតែខឹងខ្លាំងណាស់ខ្លាចគេមិនបោះឆ្នោតឲ្យនោះទេ។

បេក្ខជនដែលឈរឈ្មោះ ក្រុមប្រឹក្សាសង្កាត់អាណត្តិទី ៥ សង្កាត់ព្រះពន្លា មានចំនួន ២៦រូប ត្រូវខិតខំបន្ថែម​ទៀតនូវការងារសំខាន់ៗ រួមមាន ត្រូវ​ថែ​រក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និង​រួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានាផងដែរ ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោតនាពេលខាងមុខ តាម​រយៈ​នៃ​ការផ្សព្វផ្សាយ​សេចក្តី​សម្រេច ស្ដី​ពី​ផែន​ការកទៅ​កាន់​ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី ​៥ ឆ្នាំ ២០២២នេះ៕

អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម