ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង ជំរុញឱ្យសមត្ថកិច្ច ស៉ើបអង្កេតស្រាវជ្រាវរកមុខ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានជំរុញឱ្យកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្ត ស៊ើបអង្កេតស្រាវជ្រាវករណីឧក្រិដ្ឋជននាំគ្រឿងញៀនពីព្រំដែនឡាវចូលមកកម្ពុជា ចំនួន ១០ការុងស្មើនឹង ១៧០ដុំប្រមាណ១៧០ គីឡូក្រាម។

គ្រឿងញៀនទាំង ១០ការុង ទម្ងន់ ១៧០គីឡូក្រាម ត្រូវបានបើកកញ្ចប់ពិនិត្យ និងមានការចូលរួមពីឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកជា សុភ័ក្រ្ត និងឧត្តមសេនីយ៍ទោអូត ស៊ីវុត្ថាស្នងការនគរបាលខេត្តស្ទឹងត្រែង។
កាលពីយប់ថ្ងៃទី ២៤ ខែវិច្ឆិកានេះ វេលាម៉ោង ១៧ ឧក្រិដ្ធជនជួញដូរគ្រឿងញៀនបានធ្វើការដឹកជញ្ជូនតាមទូក ចេញពីកោះស្ដាំព្រំប្រទល់កម្ពុជាឡាវ ចូលមកចំណុចកោះល្ង ភូមិព្រះរំកិល ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែន ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវត្ថា ស្នងការនគរបាលខេត្តបានឱ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀននេះ ជាករណីតាមប្រមាញ់ដើម្បីឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជន តែដោយសារឧក្រិដ្ឋជន ហាក់បីដូចដឹងខ្លួនមុន ត្រូវបានរត់គេចខ្លួនបាត់អស់ បន្សល់ទុកតែវត្ថុតាងមុនពេលសមត្ថកិច្ចយើងទៅដល់។
លោកស្នងការបានបញ្ជាក់បន្ថែមថា ខណៈដែលកម្លាំងនគរបាលការពារព្រំដែនចុះល្បាតតាមដងទន្លេតាមប្រមាញ់ បានប្រទះឃើញទូកមួយគ្រឿង បើកបរចេញពីចំណុចខាងលើ ឧក្រិដ្ធជន សង្ស័យឃើញកម្លាំងសមត្ថកិច្ចត្រៀមចាំបង្រ្កាបពួកគេបានរត់ខ្លួនបន្សល់ទូកការ៉ុងគ្រឿងញៀនចំនួន១០ការ៉ុងលើកទូក ហើយរត់គេចខ្លួនបាត់អស់។

លោកស្នងការបានបន្តបន្តថា ក្រោយប្រទះឃើញទូកថតនៅចំណុចខាងលើមានការុង និងដបទឹកសុទ្ធកម្លាំងសមត្ថកិច្ចបានចុះពិនិត្យមើលរកឃើញគ្រឿងញៀន នៅក្នុងការ៉ុងជាច្រើនដែលឧក្រិដ្ឋជនរត់គេចយករួចខ្លួន ហើយបន្សល់ទុកវត្ថុតាងនៅលើទូកនោះ។ ក្រោយការបង្ក្រាបវត្ថុតាងមានទូកនឹងគ្រឿងញៀនត្រូវបានកម្លាំងវរ:ការពារព្រំដែនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់៕



អត្ថបទៈ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


