ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញផ្ដល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ»
កាលពីរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញផ្ដល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការយុវជនគណបក្ស សរុបចំនួន ១៣៤ រូប នៅវិមាន ៧ មករា រាជធានីភ្នំពេញ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបែងចែកបទឧទ្ទេសនាមជាពីរផ្នែកសំខាន់ៗ ក្នុងនោះរួមមាន ៖ ការផ្តោតសំខាន់ទៅលើភាពអ្នកដឹកនាំ និងការដឹកនាំតាមរយៈភាពជាគំរូរបស់គណបក្សប្រជាជនកម្ពុជា និងគំរូដឹកនាំរបស់ សម្តេចតេជោ។ ក្នុងផ្នែកទី ២ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្នុងនាមក្រសួងមុខងារសាធារណៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយទស្សនវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្លាយជាសមិទ្ធកម្មពិតប្រាកដ។
ជាក់ស្ដែង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលមួយចំនួនដែលក្រសួងមុខងារសាធារណៈសម្រេចបាន ក្នុងនោះរួមមាន ៖ ការប្រឡងជ្រើសរើសមន្ត្រីរាជការ ក្នុងបរិបទថ្មី ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព បរិយាបន្ន ប្រសិទ្ធភាព រួមជាមួយនឹងការរៀបចំនូវនិយាមនីតិវិធីប្រតិបត្តិ ក៏ដូចជាការរៀបចំនូវវិធានគន្លឹះផ្សេងៗ ទៀត ដែលគាំទ្រទៅដល់ការងារកែទម្រង់រដ្ឋបាលសាធារណៈ។

បន្ទាប់ពីបទឧទ្ទេសនាមទាំងពីរផ្នែករបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សិក្ខាកាម ក៏ត្រូវបានផ្តល់ឱកាសឲ្យសួរសំណួរ និងជជែកពិភាក្សាវែកញែកជាច្រើន ដើម្បីផ្តល់ជាពុទ្ធិ និងចំណេះដឹងជូនគ្នាទៅវិញទៅមកប្រកបដោយភាតរភាព៕




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


