ព័ត៌មានជាតិ
Update ចុះឆែកកាមេរា និងយកសំណាក នៅហាងលក់សម្លៀកបំពាក់ ZANDO
នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នេះ កម្លាំងចម្រុះ របស់ខណ្ឌបឹងកេងកង ដែលដឹកនាំដោយលោក ធឹម សំអានអភិបាលខណ្ឌ បានសហការជាមួយកម្លាំង របស់នាយកដ្ឋានកណ្ដាលសន្តិសុខ និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានចុះឆែកកាមេរ៉ា ស្រាវជ្រាវរកអ្នកប៉ះពាល់ និងប្រ យោល ក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ វិច្ឆិកា និងយកសំណាក នៅហាងលក់សម្លៀកបំពាក់ ឈ្មោះ ZANDO ដែលស្ថិតនៅផ្លូវលេខ៦៣ កែង ៣២២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
ជាលទ្ធផល ក្រុមគ្រូពេទ្យបានយកសំណាក ដើម្បីធ្វើតេស្តពិនិត្យរកមេរោគ covid-19 បានចំនួន២៩នាក់ ក្នុងនោះស្រី ១២នាក់។ ចំពោះបុគ្គលិកដែលបានយកសំណាករួច គឺឲ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ហើយទីតាំងខាងលើត្រូវបានក្រសួងសុខាភិបាលតម្រូវឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ន។

សូមជម្រាបថា គិតត្រឹមម៉ោង០៧ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣៤៥នាក់ ក្នុងនោះស្ត្រីចំនួន៨០ នាក់ និងបុរស២៦៥នាក់។ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន៣០៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន៣៤នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន០៦នាក់។
ដោយឡែកសម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍ថ្ងៃទី២៨ វិច្ឆិកា” គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ១០១៤៧សំណាក់ ហើយនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានពីរោះកូវីត១៩ ថ្មីសរុបចំនួន២៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


