ព័ត៌មានជាតិ
សម្ដេច ស ខេង ណែនាំមន្ត្រីទាំងអស់ត្រូវធ្វើតេស្តរកកូវីដ-១៩ នៅព្រឹកនេះ
សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីក្រសួងទាំងអស់ ទាំងអ្នកដែលធ្វើតេស្តលើកទី១ និងអ្នកដែលមិនបានធ្វើតេស្ត ត្រូវមកធ្វើតេស្ត នៅថ្ងៃទី៧ខៃធ្នូនេះ នៅក្រសួងមហាផ្ទៃ។
តាមរយៈសារសំឡេងតាមបណ្ដាញតេឡេក្រាម សម្ដេចក្រឡាហោមសខេងបានមានប្រសាសន៍ថា ការធ្វើតេស្តដល់មន្ត្រីក្រសួងទាំងអស់នេះ ដោយសារមានករណីឆ្លងកូវីដ-១៩ មិនត្រឹមតែអគ្គនាយកដ្ឋានពន្ធនាគារទេ មានរហូតដល់អគ្គនាយករដ្ឋបាល និងអគ្គារធិការផងដែរ ដែលឆ្លងតាមរយៈសហគមន៍ពោលគឺឆ្លងពីផ្សារ។

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានមានប្រសាសន៍ថា មន្រ្តីក្រសួងមហាផ្ទៃ ដែលបានធ្វើតេស្តយកសំណាកលើកទី១ ពាក់ព័ន្ធព្រឹត្តិការសហគមន៍២៨វិច្ឆិកា មានទាំងអស់ចំនួន១៥៤៤នាក់ ត្រូវមកតេស្តយកសំណាកលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ចាប់ផ្តើមពីម៉ោង៨ព្រឹកតទៅ។
ចំណែកសម្តេចក្រឡហោម ស ខេង ត្រូវយកសំណាក់លើកទី២ នៅថ្ងៃទី៨ស្អែកនៅគេហដ្ឋាន។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។
អ្នកទាំង២នាក់ ដែលរកឃើញឆ្លងកូវីដ-១៩នេះ រួមមានបុរសឈ្មោះ អ៊ី តារា អាយុ២១ឆ្នាំ មានអាសយដ្ឋានជិតវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលធ្វើការនៅហាង Pedro ផ្លូវព្រះមុនីវង្ស និងស្ត្រីឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ មានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង៨៖៣០នាទីយប់ ដោយមិនមានពាក់ម៉ាសការពារ។
បច្ចុប្បន្នអ្នកទាំង២នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។
គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើតេសត្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាព ចាក់អង្រែ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


