ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជិត១០០គ្រួសារ ទទួលអំណោយមនុស្សធម៌លោករដ្ឋមន្ត្រី វង សូត
លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាង លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីល្ងាចម្សិលមិញនេះ។

តំណាង លោក វង សូត បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែគិតគូរ យកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ។
បន្ថែមពីនោះ ទោះនៅទីណាក៏ដោយ ឲ្យតែមានពលរដ្ឋរងគ្រោះ ឬជួបទុក្ខអាសន្ន ទោះដល់ទីតំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយ ក៏មានវត្តមាន សម្ដេចទាំងទ្វេ ចុះទៅដល់ទីនោះ ពិសេសមួយរយៈនេះ ប្រជាជនរងគ្រោះដោយទឹកជំនន់រាប់សែនគ្រួសារ។

ជាក់ស្ដែង ស្របតាមការចង្អុលបង្ហាញរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោករដ្ឋមន្ត្រី វង សូត រួចមក ក្រុមការងារ ក៏បាននាំអំណោយ ស្បៀង ដើម្បីជួយដោះស្រាយទាន់ពេលវេលា និងសម្រួលបន្ទុកដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយកូវីដ-១៩ និងជំនន់ទឹកភ្លៀង ក្នុងស្រុកបរិបូរណ៍។

អំណោយសប្បុរសធម៌ដែលបានចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ជិត១០០គ្រួសារនោះរួមមាន ៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា និង ថវិកា២ម៉ឺនរៀល ក្នុង១គ្រួសារ ដែលជាអំណោយសប្បុរសធម៌ ក្រសួង និង លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងភរិយា៕អត្ថបទ ៖ វិមាន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់