ព័ត៌មានជាតិ
ក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោងសញ្ញា KIM HUOT បន្តចុះប្រគល់រង្វាន់ ១០ លានរៀល ដល់អ្នកឈ្នះ នៅខេត្តកំពង់ស្ពឺ
បន្ទាប់ពីបានធូរស្បើយពីការរាលដាលនៃជំងឺឆ្លងកូវីដ១៩ ក្រោមការគ្រប់គ្រង និងដាក់ចេញនូវវិធានការពារដ៏មានប្រសិទ្ធភាពពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោងសញ្ញា KIM HUOT បានបន្តចុះប្រគល់រង្វាន់ធំ ១០ លានរៀល ដល់អ្នកដែលមានសំណាងរស់នៅភូមិចំបក់ធំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
អតិថិជនដែលមានសំណាង បានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ១០ លានរៀល ពីទឹកត្រចៀកកាំមាសដបកំប៉ោងខាងលើនេះមានឈ្មោះ ផាត កញ្ញា ភេទស្រី អាយុ ២២ឆ្នាំ។
អ្នកនាង ផាត កញ្ញា បានប្រាប់ឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រោយសម្រាកពីរៀបចំឥវ៉ាន់ក្នុងផ្ទះ និងឲ្យចំណីសត្វរួច អ្នកនាងមានអារម្មណ៍ថា អស់កម្លាំងក៏យកទឹកត្រចៀកកាំមាសដបកំប៉ោងដែលបានទិញពីផ្ទះអ្នកលក់ស្ថិតនៅក្បែរផ្ទះទទួលទាន លុះពេលបើកគម្របដបក៏ស្រាប់តែឃើញមានរង្វាន់ ១០ លានរៀលតែម្ដង។ ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយក៏ស្រែកប្រាប់ក្រុមគ្រួសារ ហើយទូរស័ព្ទប្រាប់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងគម្របដបតែម្ដង។
បន្ទាប់ពីទទួលបានប្រាក់រង្វាន់ធំ ១០ លានរៀលពីទឹកត្រចៀកកាំមាសដបកំប៉ោងនេះ អ្នកនាងនឹងយកមួយចំណែកទៅសង់បំណុលធនាគារឯកជន និងទុកទិញចំណីសត្វ(សត្វជ្រូក និងមាន់)ដែលជាមុខរបរសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ រួមនឹងទុកសម្រាប់ព្យាបាលជំងឺប្រចាំកាយឪពុកម្ដាយដែលពិការភាពទាំងពីរនាក់។ ជាមួយគ្នានេះ អ្នកនាងក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោង ដែលបានបង្កើតកម្មវិធីចែករង្វាន់ប្រាក់លានយ៉ាងសន្ធឹកសន្ធាប់នេះ។
លោក ហុយសុខា ប្រធានទីផ្សារទឹកត្រចៀកកាំ មាសដបកំប៉ោងបានបញ្ជាក់ថា ក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោង សញ្ញា KIM HUOT បានបង្កើតកម្មវិធីចែករង្វាន់ប្រាក់លានយ៉ាងសន្ធឹកសន្ធាប់ជូនដល់អតិថិជនទាំងអស់ដែលតែងគាំទ្រផលិតផលរបស់ក្រុមហ៊ុន។ លោកបន្ថែមថាការដែលយើងទទួលទានទឹកត្រចៀកកាំមាសដបកំប៉ោង គឺទទួលបានទាំងសុខភាព និងទទួលបានទាំងរង្វាន់ប្រាក់លានយ៉ាងច្រើនសន្ធឹកសន្ធាប់៕
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះស្ថានីយប្រេងឥន្ធនៈនៅខេត្តព្រះវិហារ(មានវីដេអូ)
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
នយោបាយ៤ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ដំណើរកម្សាន្តនៅអាមេរិករបស់ Bella ត្រូវគេសង្ស័យថា ទៅជាមួយកូនប្រុសថៅកែ CP