ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ណែនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បន្តតាមដានការប្រើប្រាស់ទឹកតាមតំបន់នីមួយៗ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ណែនាំបន្ថែមដល់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បន្តតាមដានស្ថានភាព នៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ ខណៈអាកាសធាតុមានការប្រែប្រួល។

ការណែនាំនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ នេះ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ប្រមាណ ៤ ខែ ចុងក្រោយនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានបំពេញតួនាទីយ៉ាងសស្រាក់សស្រាំ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងខ្លឹមសារ ដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់នៅមូលដ្ឋានលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ក៏ដូចជាកម្មវិធីកែទម្រង់នានា របស់រាជរដ្ឋាភិបាល សំដៅដល់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរផង ក៏ដូចជាសិក្សាពីស្ថានភាព ឬ បញ្ហាប្រឈមនានាក្នុងមូលដ្ឋានរាយការណ៍ជូនរាជរដ្ឋាភិបាល ក្នុងគោលដៅស្វែងរកដំណោះស្រាយ និងដើម្បីបំពេញបន្ថែមតម្រូវការនានា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពផង។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា ក្នុងន័យនេះ ឯកឧត្ដម សូមវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលបានសហការការងារ និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងរយៈពេលដ៏ខ្លី ស្របតាមការណែនាំ និងការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្ថែមថា ទោះបីជាយ៉ាងនេះក្តី ឯកឧត្ដម សូមលើកទឹកចិត្ត និងណែនាំបន្ថែមដល់ ក្រុមការងារទាំងអស់ សូមបន្តការងារស្នូលដែលក្រុមការងារបាននិងកំពុងធ្វើ និងធ្វើរបាយការណ៍ជាប្រចាំដាក់ជូនថ្នាក់ដឹកនាំជាបន្តបន្ទាប់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមទៀតថា «ស្ថិតក្នុងដំណាក់កាលដែលអាកាសធាតុមានការប្រែប្រួល សូមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បន្តតាមដានស្ថានភាព នៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ និងការជួយសម្របសម្រួលការងារនានា ជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការបន្តរៀបចំវេទិកាសាធារណៈនានា ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ ក៏ដូចជាបង្កើនឱកាសនានាដល់យុវជនតាមបណ្ដាមូលដ្ឋានបានដឹង និងបានចូលរួម ដូចជាការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ឬ ការចូលរួមប្រឡងប្រជែងដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និង បរិយាបន្នជាដើម»។

ជាមួយនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺទាំងអស់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តអនុវត្តតួនាទីភារកិច្ចកាន់តែខ្ជាប់ខ្ជួន ស្របតាមការណែនាំ តម្រង់ទិសរបស់រាជរដ្ឋាភិបាល និងប្រកបដោយភាពច្នៃប្រឌិតតាមស្ថានភាពជាក់ស្ដែង នៃមូលដ្ឋាននីមួយៗ។
គួរជម្រាបថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក ក្រុមការងារជនបង្គោលរបស់ក្រសួងមុខងារសាធារណៈទទួលបន្ទុកការងាររាជរដ្ឋាភិបាលរាជធានី ខេត្ត ក្រុមការងារចល័ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ក្រុមការងារលេខាធិការដ្ឋានខេត្ត ក្រុង ស្រុក សរុបសមាសភាពចូលរួមប្រមាណ ១២០ នាក់។

គួររំលឹកថា បើគិតពីថ្ងៃប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងការប្រកាសក្រុមការងារចុះមូលដ្ឋានក្រុង-ស្រុក ទាំង ៩ នៃខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ មក គឺមានរយៈពេលប្រមាណ ៤ ខែហើយ ដែលក្នុងថ្ងៃនេះ អាចចាត់ទុកថាជាកិច្ចប្រជុំដំបូងរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ៕
អត្ថបទ ៖ ពិសី

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


