ព័ត៌មានជាតិ
ក្រសួងអប់រំ មិនតម្រូវឱ្យសិស្សថ្នាក់ទី ៦ ប្រឡងចូលអនុវិទ្យាល័យដូចថ្នាក់ទី ៩ នោះទេ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានអះអាងថា ក្រសួងអប់រំមិនតម្រូវឱ្យសិស្សថ្នាក់ទី ៦ ចូលអនុវិទ្យាល័យប្រឡងដូចថ្នាក់ទី ៩ នោះទេ ប៉ុន្តែក្រសួងអនុញ្ញាតឱ្យសិស្សណាដែលមានពិន្ទុមធ្យមភាគក្រោមប្រាំធ្វើតេស្តនៅចុងឆ្នាំដើម្បីផ្តល់ឱកាសឱ្យសិស្សទាំងនោះបានឡើងថ្នាក់ទី ៧។

ការអះអាងរបស់អ្នកនាំពាក្យធ្វើឡើង បន្ទាប់ពីមានអាណាព្យាបាលសិស្សមួយចំនួនមានការភ័ន្តច្រឡំការធ្វើតេស្តចុងឆ្នាំចូលអនុវិទ្យាល័យទៅនឹងការប្រឡងថ្នាក់ទី ៩ ឬឌីប្លូម។
លោកស្រីបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៤ ឧសភានេះថា សិស្សថ្នាក់ទី ៦ មិនតម្រូវឱ្យប្រឡងដូចថ្នាក់ទី៩ទេ។ សាលារៀនរៀបចំការប្រឡងឆមាសទី១ និងទី២ ដូចធម្មតា ហើយបូកសរុបលទ្ធផល។ បើបានពិន្ទុមធ្យមភាគប្រចាំឆ្នាំចាប់ពី ៥,០០ ឡើងទៅ គឺអនុញ្ញាតឱ្យឡើងថ្នាក់ទី ៧ បើក្រោមមធ្យមភាគ គឺអនុញ្ញាតឱ្យមានការធ្វើតេស្តចុងឆ្នាំ។ បើនៅតែធ្លាក់ទៀត ត្រូវរៀនត្រួតថ្នាក់។
លោកស្រីបានពន្យល់បន្ថែមថា «ការធ្វើតេស្តចុងឆ្នាំសម្រាប់សិស្សទី ៦ ក្នុងការឡើងចូលអនុវិទ្យាល័យនេះគឺអនុវត្តសម្រាប់សិស្សដែលមានពិន្ទុមធ្យមភាគតិចជាងប្រាំ។ មានន័យថាសិស្សដែលមានពិន្ទុតិចជាងប្រាំឡើងទៅ តម្រូវឱ្យសិស្សនោះធ្វើតេស្តចុងឆ្នាំ បើទទួលបានលទ្ធផលល្អ ទើបអាចឡើងថ្នាក់ទី ៧ ដូចសិស្សដទៃទៀតដែរ»។

លោកស្រីបានបន្តទៀតថា ការធ្វើតេស្តសម្រាប់សិស្សមានលទ្ធផលសិស្សមិនគ្រប់មធ្យមភាគនេះ បានអនុវត្តជាង ២០ ឆ្នាំហើយ។ ដូចនេះសូមអាណាព្យាបាល និងមានតាបិតាសិស្សកុំមានការភ័ន្តច្រឡំបន្តទៀត ហើយសូមបន្តជួយជំរុញឱ្យកូនៗខិតខំរៀនដើម្បីឱ្យទទួលបានលទ្ធផលល្អទាំងអស់គ្នា។
នៅពេលសិស្សថ្នាក់ទី ៦ ចូលថ្នាក់ទី ៧ ដែលជាកម្រិតអនុវិទ្យាល័យនៅតាមសាលានីមួយៗ ក៏មានការធ្វើតេស្តបន្ថែមដល់សិស្សានុសិស្សបន្តទៀត ដើម្បីចម្រាញ់យកសិស្សណាទទួលបានពិន្ទុល្អចូលរៀននៅថ្នាក់ A ទទួលបានពិន្ទុមធ្យមរៀនថ្នាក់ B និងពិន្ទុអន់ជាងគេរៀននៅថ្នាក់D។ ប៉ុន្តែក៏មានសាលាខ្លះមិនមានការធ្វើតេស្តបន្ថែមទេគឺយកតាមពិន្ទុដែលសិស្សម្នាក់ៗទទួលបានពីថ្នាក់បឋមតែម្តង។
ការជ្រើសរើសពិន្ទុនេះដើម្បីសម្រិតសម្រាំងសិស្សដែលមានសមត្ថភាពងាយស្រួលបំប៉នបន្ថែមតំណាងឱ្យសាលាដើម្បីធ្វើការចូលរួមប្រកួតប្រជែងជាសិស្សពូកែឬចូលរួមកម្មវិធីប្រឡងផ្សេងៗទៀតត៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


