ព័ត៌មានជាតិ
អាវុធហត្ថខេត្តបាត់ដំបង បញ្ជូនខ្លួនអ្នកទន្ទ្រានដីព្រៃលិចទឹកម្នាក់ទៀតទៅតុលាការ
មន្ត្រីអាវុធហត្ថខេត្តបាត់ដំបងនិងមន្ត្រីខណ្ឌរដ្ឋបាលជលផលបានបញ្ជូនប្រជាពលរដ្ឋម្នាក់ទៀតដែលផ្គើន នៅតែបន្តសាបព្រោះស្រូវលើដីព្រៃលិចទឹកតំបន់បី ដែលមិនព្រមឈប់ ទៅកាន់តុលាការខេត្តបាត់ដំបង នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ ។
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានអោយដឹងថា ប្រជាពលរដ្ឋដែលត្រូវចាប់ខ្លួន និងបញ្ជូនទៅតុលាការនេះ មានឈ្មោះ សយ សុខណាន់ ដែលត្រូវចាប់ខ្លួននាថ្ងៃទី១៣ខែធ្នូ ខណៈគាត់នៅបន្តបំពានសាបព្រួសស្រូវ លើដីព្រៃលិចទឹកតំបន់បី ដែលត្រូវហាមឃាត់ចំនួន បីហិចតាកន្លះ នៅចំណុចឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក ជួង សុភា បញ្ជាក់ថា ការចាប់បញ្ជូនជនល្មើសទៅតុលាការនេះ ជាករណីទីប្រាំហើយ ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២១មក គឺឃាត់ខ្លួនប្រជាពលរដ្ឋសរុប១៤នាក់ហើយ ដែលកាប់ទន្ទ្រានលើដីព្រៃលិចទឹកធ្វើស្រែ នៅតំបន់បី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ប្រមាណជិតមួយពាន់ហិចតា រួមទាំងវត្ថុតាងមួយចំនួន។
បើតាមរបាយការណ៍របស់គណកម្មាធិការទប់ស្កាត់និងបង្ក្រាបបទល្មើស ឬទន្ទ្រានដីព្រៃលិចទឹក នៅតំបន់បី ក្នុងខេត្តបាត់ដំបង មានការរុករានដីព្រៃលិចទឹក ៤ស្រុក សរុបចំនួន ១២.២២៥,៨០ ហិចតា ចំនួន២៩ទីតាំង នៅស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ រដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរចុះធ្វើយុទ្ធនាការដាំដើមឈើប្រមាណ៥ពាន់ដើម នៅតំបន់បីចំណុចក្រពើស្គមដែលដកហូតបានមកវិញក្រោយពីកាប់រុករានទន្ទ្រានព្រៃលិចទឹកនាពេលកន្លងមក ដែលក្នុងនោះមានដើមឬស្សី១០០០ដើម ផងដែរ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


