Connect with us

ព័ត៌មានជាតិ

ទូត​សឹង្ហ​បុរី​កោតសរសើរ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​

បានផុស

នៅ

ភ្នំពេញ​ ៖ ​ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​ក្នុងការ​ចូលរួម​គាំពារ​ដល់​សុខសន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កោតសរសើរ​នេះ ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក Michael Tan ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​អញ្ជើញ​ចូល​ជួប ជម្រាបលា លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ មីន​កម្ពុជា​កាលពី​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២០​ខណៈដែល​លោក​ត្រូវបាន បញ្ចប់​អាណត្តិ បេសកកម្ម ការទូត​ប្រចាំ​នៅ​កម្ពុជា​។

លោក Michael Tan​បាន​មានប្រសាសន៍ថា ​«​ខ្ញុំ​នឹង ជម្រាប​ប្រាប់​ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី​ថ្មី ដែល​ត្រូវ​មក​បំពេញបេសកកម្ម​កា​រ​ទូត​បន្តវេន​ពី​ខ្ញុំ​ឲ្យ​បន្ត​ផ្តល់​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​លើ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​»​។

ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់នូវ​កិច្ច សហ​ប្រតិបត្តិការ និង​គាំទ្រ​ចំពោះ​បេសកកម្ម​ការទូត​របស់​ខ្លួន​នៅ​កម្ពុជា​នាពេល​កន្លងមក​។

ជា​ការ​ឆ្លើយតប​លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែង​អំណរ គុណ​ដល់​ប្រទេស​សឹង្ហ​បុរី ដែល​បាន​ចូលរួម​ជាមួយ​រាជ រដ្ឋាភិបាល​កម្ពុជា លើ​កិច្ចសហប្រតិបត្តិការ កសាង​ធនធានមនុស្ស ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជាដើម។

ជាង​នេះ​សិង្ហ​បុរី​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អា​ស៊ា បាន ចូលរួម​ផ្តល់នូវ​កាករដឹកនាំ​គ្រប់គ្រង និង​គាំទ្រ​យ៉ាងសកម្ម​ដល់ មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC)​។

លោក​ទេសរដ្ឋមន្ត្រី​បាន​បង្ហាញ​នូវ​ក្តី​រំពឹង​ដែរ​ថា​ឯកអគ្គរដ្ឋទូត​ថ្មី​សិង្ហ​បុរី​នឹង​បន្ត​គាំទ្រ​ដល់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) បាន​កាន់តែ​សកម្ម​ឡើង​ថែមទៀត ក្នុងការ​រួមគ្នា ជួយ​ដល់​ប្រទេស​នានា​ក្នុង​អាស៊ាន ដើម្បី​សម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នានា ដែល​ភាគច្រើន​ស្ថិតនៅក្នុង​អតីត​តំបន់​សង្គ្រាម​។

លោក​ទេសរដ្ឋមន្ត្រី​ក៍បាន ជម្រាបជូន​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុង​ការខិតខំ​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​ខាងមុខ​។

លោក​ទេសរដ្ឋមន្ត្រី​ក៏​ថ្លែងអំណរគុណ ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ បណ្តា​អង្គការ​ជាតិ​អន្តរជាតិ​នានា​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​បោសសំអាត​មីន​នៅ​កម្ពុជា​ដើម្បី​សង្គ្រោះ​ជីវិត កាត់បន្ថយ​គ្រោះថ្នាក់ និង​លើកកម្ពស់​សុវត្ថិភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​បានល្អ​ប្រសើរ​ជា​លំដាប់ រួមចំណែក​ស្តារ​និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ឲ្យ​កាន់តែ​រុងរឿង​ឆាប់រហ័ស​ថែមទៀត​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម