ព័ត៌មានជាតិ
គ.ជ.ប ប្រកាសស្វាគមន៍ការទាមទាររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងកម្ពុជានិយម
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃសុក្រនេះថា គ.ជ.ប ស្វាគមន៍ចំពោះមតិយោបល់ និងការទាមទាររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកម្ពុជានិយម។ លោក បញ្ជាក់ថា គ.ជ.ប នឹងយកការទាមទារនេះទៅពិចារណា និងពិភាក្សានៅក្នុងកិច្ចប្រជុំនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ខាងមុខ។

ជាមួយគ្នានេះ លោក ហង្ស ពុទ្ធា ក៏ បានថ្លែងអំណរគុណដល់បណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល ស្ថានទូតបរទេស និងភាគីពាក់ព័ន្ធនានាដែលបានចូលរួមផ្តល់យោបល់សម្រាប់រៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីឲ្យប្រព្រឹត្តទៅដោយរលូន តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។
សូមបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកម្ពុជានិយម នៅថ្ងៃទី៣០ ខែធ្នូ ម្សិលមិញនេះ បានរួមគ្នាទាមទារ ២ ចំណុចពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅត្រឹមត្រូវ និងយុត្តិធម៌។ ចំណុច ទី១. គឺរក្សាទុកប្រការ ៩.៣.១.៩៖ “ចាត់ចែងចែកជូនកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន” (ការទទួលខុសត្រូវ និងភារកិច្ចរបស់ គ.ក.ប/គ.ក.រ ក្នុងជំពូកទី៩ ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ការបិទផ្សាយបញ្ជីឈ្មោះ ទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត) ។

ចំណែក ចំណុចទី២. គឺសុំរក្សាប្រយោគទាំងនេះនៅដដែល…១០.៤.៣.១/១០.៤.៣.២/១០.៤.៤/១០.៤.៥, ១០.៤.៥.២/១០.៤.៦.៣ (ការរៀបចំ និងការវេចខ្ចប់កញ្ចប់សុវត្ថិភាព”ក” ដាក់កំណត់ហេតុនៃការបោះឆ្នោតកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងសម្ភារឯកសារបោះឆ្នោតពាក់ព័ន្ធ ក្នុងជំពូកទី១០ការបិទការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រមូលប្រគល់សម្ភារៈបោះឆ្នោត)៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


