ព័ត៌មានជាតិ
ស្វាយរៀងមិនសូវមានភ្ញៀវទេសចរ ខណៈថ្ងៃឆ្លងឆ្នាំសកលមានមនុស្សតែជាង ២៥០០នាក់ប៉ុណ្ណោះដើរកម្សាន្តក្នុងខេត្ត
(ខេត្តស្វាយរៀង)៖ ខេត្តស្វាយរៀងមានភ្ញៀវទេសចរ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងខេត្ត មានចំនួនសរុបត្រឹមតែ ២,៥១៨នាក់ នៅក្នុងថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២២កន្លងទៅនេះ។

លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានមកកម្សាន្ត នៅតាមរមណីយដ្ឋាន ច្រាំងទន្លេវ៉ៃគោ ក្នុងក្រុងស្វាយរៀង មានចំនួន ២,៥១៨នាក់, ស្រី១,១៤៧នាក់។ ក្នុងនោះ រមណីយដ្ឋានប្រាសាទបាសាក់ ប្រហែល៥០នាក់ ស្រី២៧នាក់ប៉ុណ្ណោះ។
លោក វ៉ាន់ សារ៉ាត់ បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំសកល មន្ទីរទេសចរណ៍បានសហការ ជាមួយអាជ្ញាធរដែនដីផ្សព្វផ្សាយអំពីវិធានការ បង្ការទប់ស្កាត់នៃជំងឺកូវីដ-១៩ និងបាញ់ទឹកអាកុល ជូនភ្ញៀវដែលមកទស្សនា ក្នុងនោះគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញវិធានការការពារ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅ សំខាន់ៗ ដើម្បីធានាសុវត្ថិភាពនៅទីសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀង ពុំសូវមានមនុស្សច្រើនដើរកម្សាន្តនោះទេ ភាគច្រើនពួកគេរៀបចំកម្មវិធីជួបជុំនៅផ្ទះរៀងៗខ្លួន។ ហើយមួយចំនួនទៀត ចេញទៅកម្សាន្តនៅតាមបណ្តាខេត្តគោលដៅផ្សេងៗដូចជា ខេត្តព្រះសីហនុ, កែប, កោះកុង, សៀមរាប, រតនគិរី, និងមណ្ឌលគិរី ជាដើម៕ ដោយ:ភក្ដី




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


