ព័ត៌មានជាតិ
បណ្ឌិត គី សេរីវឌ្ឍន៍៖ កម្ពុជាមានភាពវៃឆ្លាតបើកចំហជើងមេឃ មិនពឹងតែសេដ្ឋកិច្ចចិនទេ
សព្វថ្ងៃការនាំចេញទំនិញទៅទីផ្សារប្រទេសចិនមានចំនួនតិចតួចនៅឡើយ ពោលគឺកម្ពុជា នាំចូលទំនិញពីប្រទេសចិនទំហំទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ ចំណែកការនាំចេញចំនួនជាង ១ពាន់លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែកម្ពុជា បាននាំចេញទៅទីផ្សារអាមេរិក និងអឺរ៉ុប មានចំនួនច្រើន។ កម្ពុជា បានបើកច្រកនាំចេញទៅកូរ៉េ បើកទីផ្សារទៅប្រទេសជប៉ុន និងទីផ្សារដ៏ធំរបស់កម្ពុជាមួយទៀត គឺនៅក្នុងតំបន់អាស៊ាន។ បើនិយាយថា បច្ចុប្បន្នកម្ពុជា ពឹងផ្អែកលើចិនទាំងស្រុង មិនមែនជាការពិតនោះទេ។ ប៉ុន្តែអ្វីដែលបានពីចិន គឺវត្ថុធាតុដើម ដោយសារកម្ពុជា មិនទាន់មានវត្ថុធាតុដើមខ្លួនឯង។ យើងបានវត្ថុធាតុដើមមក ដើម្បីកែច្នៃនាំចេញទៅក្រៅប្រទេស។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា។

លោក គី សេរីវឌ្ឍន៍ បានថ្លែងប្រាប់កម្ពុជាថ្មីថា កម្ពុជា ត្រូវការបទពិសោធន៍ពីចិន ដោយសារចិនមានសេដ្ឋកិច្ច និងវិស័យឧស្សាហកម្មលើសកម្ពុជាមួយជំហាន។ លោកពន្យល់ថា នៅពេលដែលរបត់សេដ្ឋកិច្ចរបស់ចិនដើរហួស ចិនបានទម្លាក់ផលិតកម្មខ្នាតតូចដូចជា គ្រឿងបង្គំខ្សែភ្លើង គ្រឿងអេឡិចត្រូនិចតូចៗ ទូរសព្ទ ទូរទស្សន៍មកឲ្យកម្ពុជា ដូច្នេះអ្នកវិនិយោគបានងាកមកប្រទេសយើង ខណៈដែលចិនឈានទៅផលិតរថយន្ត គ្រឿងសព្វាវុធ និងគ្រឿងអេឡិចត្រូនិចធំៗ។ នៅពេលដែលឃើញលំហូរនេះចូលមកកម្ពុជា គេគិតថា កម្ពុជាពឹងផ្អែកទៅលើចិន តាមពិតមិនមែននោះទេ នេះគឺជារបត់ផលិតកម្ម។
បណ្ឌិតសេដ្ឋកិច្ច បានដាក់ជាចំណោទថា តើអាមេរិកអាចផលិតនៅកម្ពុជាបានទេ បើអាមេរិកត្រូវផលិតយន្តហោះ អាឡឺម៉ង់ផលិតគ្រឿងបរិក្ខាពេទ្យ ធនធានមនុស្សរបស់យើង មិនអាចសមប្រកបជាមួយនឹងការផលិតគ្រឿងទាំងអស់នេះទេ។
លោកបន្តថា តាមលំដាប់នៃការវិវឌ្ឍប្រទេស ត្រូវតែហូរពីប្រទេសចិនមក។ លោកថ្លែងដូច្នេះថា «ប្រទេសចិនមុនឹងចូលបានប៉ុណ្ណឹង អាមេរិកមកផលិតនៅប្រទេសចិន កូរ៉េមកផលិតនៅប្រទេសចិន ចិនលូតលាស់ខ្លាំងពង្រីកមកកម្ពុជា ទៅវៀតណាម ទៅភូមា ដូច្នេះវាជារបត់ផលិតកម្ម មិនមែនពឹងផ្នែកទៅលើប្រទេសចិននោះទេ»។
ទន្ទឹមនឹងនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានទាញចំណាប់អារម្មណ៍ទៅនិយាយអំពីវិស័យទេសចរណ៍ចិនហូរចូលមកកម្ពុជា យ៉ាងច្រើនគគ្រឹកគ្រេងកន្លងមក។ លោកថា «យើងតែងរអ៊ូថា ភ្ញៀវទេសចរចិនជាង ២លាននាក់ បង្កការរញ៉េរញ៉ៃនៅកម្ពុជា»។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា «យើងកុំភ្លេចថា វៀតណាមជាសត្រូវជាមួយចិន កំពុងមានបញ្ហា តែភ្ញៀវចិនបានហូរចូលវៀតណាមចំនួន ៦លាននាក់ ហើយវៀតណាមបានលើកទឹកចិត្តឲ្យភ្ញៀវទេសចរចិនបន្តទៅកម្សាន្តនៅប្រទេសខ្លួនបន្ថែមទៀត។ ចំណែកថៃទទួលភ្ញៀវទេសចរចិនប្រមាណជាង ១០លាននាក់ ហេតុអ្វីគេមិនថាចិនរញ៉េរញ៉ៃ គេនៅបន្តអបអរសាទរទទួលភ្ញៀវចិន»។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ លើកឡើងថា ចិនចូលមកកម្ពុជា គឺមកចាយលុយ ជនជាតិចិនបួននាក់ ចាយអស់ ១ពាន់ដុលលារក្នុង១យប់ ខុសពីភ្ញៀវបរទេសដទៃទៀត មក៤នាក់ ផឹកភេសជ្ជអស់ ៤កំប៉ុង ឬចាយអស់ ៤ដុល្លារ ក្នុង១យប់ប៉ុណ្ណោះ។
លោកវាយតម្លៃថា ចំណូលដែលបានមកពីភ្ញៀវទេសចរលើកទឹកចិត្តប្រមូលលុយចូលក្នុងប្រទេស ជួយបង្កើតប្រាក់ចំណូលដល់ពលរដ្ឋ។
សរុបសេចក្តីមកកម្ពុជា មិនពឹងផ្អែកលើចិននោះទេ គឺកម្ពុជាប្រឹងដើរដោយខ្លួនឯង ដោយភាពវៃឆ្លាត អ្នកណាផ្តល់ប្រយោជន៍សម្រាប់សេដ្ឋកិច្ចកម្ពុជា យើងបើកចំហទាំងអស់ មិនថា តែអឺរ៉ុប អាមេរិក ចិន ឬជប៉ុនទេ ពោលគឺកម្ពុជាបើកចំហជើងមេឃ៕ ដោយ៖ ទួន សុផល


-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ