ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់បឹងកេងកងទី១ រៀបចំដាក់លូថ្មី ប្រវែងជាង ៣៣៦ ម៉ែត្រ និងធ្វើផ្លូវកៅស៊ូប្រវែង២៥០ម៉ែត្រ
ភ្នំពេញ ៖ សាលាសង្កាត់បឹងកេងកងទី១ ចុះស្តារ នឹងកាយប្រព័ន្ធលូចាស់ រួមជាមួយការអ៊ុតផ្លូវកៅស៊ូ ជូនប្រជាពលរដ្ឋ ជៀសវាងមានការលំបាកបន្តទៀត ។

កំណាត់ផ្លូវលេខ ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង សាលាសង្កាត់ កំពុងផ្លាស់ប្តូរលូចាស់ ប្រវែង ៣៣៦ម៉ែត្រ នឹងរៀបចំអ៊ុតកៅស៊ូឡើងវិញ ប្រវែង ២៥០ម៉ែត្រ ។

អ្នកស្រី ចិន នា ពលរដ្ឋរស់នៅអមសងខាងផ្លូវ ប្រាប់អោយដឹងថា ចំណុចផ្លូវលេខ ៣២២នេះ ឧស្សាហ៍ស្ទះលូដែរ ដោយសារតែប្រព័ន្ធលូចាស់ ហូរយឺត ព្រោះតែមានកាកសំណល់រឹងៗ នឹងមានដីច្រើនទើបបង្កការលំបាកដល់ ពួកគាត់ជាប្រជាពលរដ្ឋ ។ ពលរដ្ឋបន្តថា មិនត្រឹមតែលូស្ទះនោះទេ ផ្លូវក៏ពិបាកធ្វើដំណើរដែរ ព្រោះផ្លូវខាងលើនេះ សម្បូរ ជង្ហុកសំបុកមាន់ ហើយពេលដល់រដូវវស្សា គឺតែងមានទឹកដក់តាមជង្ហុកជាច្រើនកន្លែងទៀតផង ។ ក្នុងនោះពលរដ្ឋបានលើកការសរសើរ ចំពោះអាជ្ញាធរ បន្ទាប់ពីការយកចិត្តទុកដាក់ ពីសុខទុក្ខ លើការរស់នៅ នឹងធ្វើដំណើរ ដើម្បីកុំអោយមានការលិចលង់ នឹងជួបផលលំបាក ពិបាករស់នៅ បន្តទៀតទៅទៀត ។
ចំពោះការអភិវឌ្ឍន៍ផ្លូវនេះ លោក គឹម ចាន់ធីចៅសង្កាត់ស្តីទីបឹងកេងកងទី១ បានលើកឡើងថា ប្រព័ន្ធលូ ៣៣៦ ម៉ែត្រ មុខកាត់ ៨តឹក រួមជាមួយការអ៊ុតផ្លូវកៅស៊ូប្រវែង ២៥០ ម៉ែត្រ នេះ ជាថវិការបស់សង្កាត់ សម្រាប់រៀបចំអភិវឌ្ឍន៍ ហេដ្ឋានរចនាសម្ព័ន្ធ ក្នុងមូលដ្ឋាន ដើម្បីសម្រួលបន្ទុក ផ្តល់ភាពងាយស្រួល លើការរស់ និងធ្វើដំណើរ ជូនពលរដ្ឋ ។

ចៅសង្កាត់ស្តីទី បឹងកេងកងទី១ បានបន្តថា ចំពោះការផ្លាស់ប្តូរប្រព័ន្ធលូ នឹង អ៊ុតកៅស៊ូនេះដែរ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាដល់អ្នកដំណើរឆ្លងកាត់ កុំអោយជួបការលំបាកបន្តទៅទៀត ។
លោកបានបន្តថា ដោយមានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍ លោកបានឱ្យកម្លាំងជំនាញបានចុះទៅ ដាក់គ្រឿងចក្រកាយភក់ចេញ ដើម្បីធានាបានថា អាយុកាលបំពង់ បានយូរអង្វែង ត្រឹមត្រូវតាមស្តង់ដា គ្មានការជនលិចបន្តទៀត ហើយក៏បន្ថែមការអ៊ុតផ្លូវកៅស៊ូ ជូនពលរដ្ឋក្នុងមូលដ្ឋានអោយហើយតែម្តង ។

ជាចុងក្រោយ សាលាសង្កាត់បឹងកេងកងទី១ សំណូមពរពលរដ្ឋ ដែលប្រកបអាជីវកម្ម នឹង រស់នៅជាលក្ខណៈគ្រួសារ ក្នុងមូលដ្ឋាន មេត្តាជួយថែរក្សាអនាម័យទាំងអស់គ្នា ជៀសវាងមាន ថង់ប្លាស្ទិច ឬកាកសំណល់ហូរចូលប្រព័ន្ធលូ បង្កការកលស្ទះ ធ្វើឱ្យទៅជាជន់លិច ៕
អត្ថបទ ៖ រដ្ឋា

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


