Connect with us

ព័ត៌មានជាតិ

ផ្លូវបេតុងអាមេ នៅភូមិកែវក្រសាំង សង្កាត់កែប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការហើយ

បានផុស

នៅ

ផ្លូវបេតុងអាមេ ១ខ្សែ ដែលមានប្រវែង ១២៥០ម៉ែត្រ ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុង/ខេត្តកែប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក​ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែបលោក សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប លោករដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប ផងដែរ។

បើតាមរបាយការណ៍ស្វាគមន៍ របស់លោក សោម ពិសិដ្ឋ អភិបាលខេត្ត បានឲ្យដឹងថា ផ្លូវបេតុងមួយខ្សែ ដែលត្រូវកាត់ខ្សែបូរសម្ពោធ ដាក់ឲ្យប្រើសប្រាសជាផ្លូវការនាពេលនេះ មានប្រវែងសរុប ១.២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ​ តភ្ជាប់ ពីផ្លូវជាតិ៣៣A ទៅកាន់ផ្លូវជាតិលេខ៣៣។

លោកបានបញ្ជក់ថា ខេត្តកែប​បច្ចុប្បន្ននេះពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ខេត្ត បាននិងកំពុងប្រឹងប្រែងកសាង ជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីដ្ឋានទេសចរណ៍ តំបន់ឆ្នេរឲ្យកាន់តែមានភាពស្រស់ត្រកាល និងមានអនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកសម្រាក លំហែកម្សាន្ត នៅតំបន់ឆ្នេរសមុទ្រខេត្តកែប កាន់តែមានសន្ទុះច្រើនឡើងៗ ទៅអនាគត​។

ជាពិសេសពេលនេះ ផ្លូវបេតុងថ្មីនេះ នឹងបម្រើតម្រូវការមមារញឹក ព្រោះប្រជាពលរដ្ឋក្នុងតំបន់នេះ ក៏ដូចជាភ្ញៀវទេសចរ មកពីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ​ អាចធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ទៅលេងឆ្នេរកែប ឬដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួលផងដែរ។

មានប្រសាសន៍ សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងឱកាសនោះលោក​ ចម ប្រសិទ្ធ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែ គិតគូដល់សុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាក់ស្តែងថ្ងៃនេះ ក្រោមដំបូលនៃសុខសន្តិភាព ខេត្តកែបរបស់យើង ទទួលបាននូវសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ ពិសេសការពង្រីកហេដ្ឋារចនាសម្ពន្ធ ជាប្រយោជន៍សម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានភាពងាយស្រួសដល់ការធ្វើដំណើររបស់បងប្រជាពលរដ្ឋ សិស្សានុ-សិស្ស និងជួយសម្រួលការចរាចរកសិផល ផលនេសាទ របស់ ប្រជាពលរដ្ឋ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធា​ រួមចំណែកកាត់បន្ថយភាពក្រីក្រ កាន់តែឆាបរហ័ស។

លោកបានបន្ថែមទៀតថា​ ទោះយ៉ាងណា សមិទ្ធផលទាំងនេះ ពុំទាន់គ្រប់គ្រាន់តាមតម្រូវការ នៅឡើយ យើងនឹងខិតខំរួមគ្នាបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែមានការរីកចំរើនជឿនលឿនទៅមុខ។ ដូច្នេះយើងត្រូវតែរួមគ្នារក្សាការពារ នូវសុខសន្តិភាព ដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ កុំជឿការញុះញង់ បង្កអសន្តិសុខ និងអនាធិបតេយ្យ ក្នុងសង្គមជាតិ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងបន្តអនុវត្ត នូវវិធានការ ៣កុំ ៣ការពារ ព្រមទាំងទៅទទួលវ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងបំប្លែងខ្លួនថ្មី (អូមីក្រុង)។

បន្ទាប់ពី ផ្តល់ជូនវត្ថុអនុស្សាវរីយ៍ ជូនដល់ប្រជាពលរដ្ឋ ដែលមកចូលរួម រួមមាន៖ ក្រមាពោះគោម្នាក់មួយ និងថវិកាមួយចំនួន រួចមក​ លោកទេសរដ្ឋមន្ត្រី​ បានអញ្ជើញកាត់ខ្សែបូរ ជានិមិត្តរូបនៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងដ៏ស្រស់ស្អាត់មួយនេះ៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម