Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មដាក់ចេញវិធានការមួយចំនួនទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំង

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ ​បានដាក់​ចេញ​វិធានការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវប្រាំង ខណៈ​បញ្ហា​នេះ​បាន​បង្ក​វិនាសកម្ម និង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម សេដ្ឋកិច្ច​ធនធានធម្មជាតិ និង​បរិស្ថាន​។​

យោងតាម​សេចក្ដីណែនាំ​ពី​វិធាន​ការការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃរបស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ​ ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ​បានឱ្យដឹងថា​ ជា​រៀងរាល់ឆ្នាំធាតុអាកាស​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ពី​រដូវវស្សាចូលដល់​រដូវ​លំហើយ បន្ត​ចូល​រដូវប្រាំង​ដែល​ធាតុអាកាស​មាន​សភាព​ក្ដៅហែងស្ងួត​ខ្លាំង​ជា​កក្តា​ងាយ​បង្ក​ឱ្យ​ភ្លើង​ឆេះ​ព្រៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​បន្តថា​ ក្រៅពី​បាតុភូតធម្មជាតិ​ដែល​អាច​បង្ក​ឱ្យ​ភ្លើង​ឆេះ​ព្រៃ ប្រការ​ដែល​គួរឲ្យ​ព្រួយបារម្ភ​បំផុត​នោះ​គឺ​ភ្លើង​ឆេះ​ព្រៃ​ដែល​បង្កឡើង​ដោយ​សកម្មភាព​របស់​មនុស្ស​ផ្ទាល់​។ កក្តា​ចម្បង​ដែល​បង្ក​ឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់នា​រដូវប្រាំង​តាមរយៈ​សកម្មភាព​មាន​ជា​អា​ទិ៍ការកាប់​ឆ្ការ​ដុត​រាន​ព្រៃ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ ការធ្វើ​កសិកម្ម​ពា​និ​ចរការ​តាំងទី​លំនៅដ្ឋាន​ថ្មី ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វការ​បន្សល់​ដើម​ភ្លើង​នៅក្នុង​ព្រៃ​តាមរយៈ​ការ​ធ្វេស​ប្រ​ហេស​របស់​មនុស្ស​។​ល ។​

ក្រសួង​កត់សម្គាល់ឃើញ​ថា ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ឆ្នាំ​បាន​បង្កឱ្យមាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដល់​ការបាត់​បង់​ធនធាន​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​រហូតដល់​ឆេះ​ស្រូវ និង​ភូមិ​កររបស់​ប្រជាពលរដ្ឋ​ហើយ​បាន​បង្ក​វា​នា​សកម្ម និង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម សេដ្ឋកិច្ច​ជនបទសេដ្ឋកិច្ចជាតិ ធនធាន​ធម្មជាតិ និង​បរិស្ថាន​។​

ដោយ​សង្កេតឃើញ​បញ្ហា​ប្រឈម​ទាំងនេះ ក្រសួងកសិកម្មរុក្ខា​ប្រមាញ់និង​នេសាទ​សូម​ធ្វើ​ការណែ​នាំ​ដល់ អង្គភាព​ជំនាញ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់និង​នេសាទ​រាជធានី​-​ខេត្ត រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមទាំង​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ និង​សហគមន៍​កសិកម្ម​ផងដែរ ដើម្បី​អនុវត្ត​វិធានការ​ដូចខាងក្រោម​៖

១-​ទប់ស្កាត់​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ដើម្បី​យក​ឃ្មុំ ការដុត​ស្ទាក់ចាប់​សត្វនិង​ការដុត​វាលស្មៅ ដើម្បីយកល្បាស់​ធ្វើ​ចំណីសត្វពាហនៈ​។​

២-​ទប់ស្កាត់​ការកាប់​ឆ្ការ​ គាស់​រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹកដើម្បី​ពង្រីក​ផ្ទៃដី​ដំណាំ​កសិកម្ម ឬ​ក្នុង​គោលបំណង​ផ្សេងៗ​ទៀតជា​សកម្មភាព​ល្មើសច្បាប់​ដែល​នាំមក​នូវ​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាលរហូតដល់​ស្រូវ និង​ភូមិករ​របស់​ប្រជាពលរដ្ឋ​។​

៣-​ក្នុង​ករ​ណីចាំបាច់​ដែល​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការដុត​កាកសំណល់ ក្រោម​គោលបំណង ដាំ​ដំណាំ​កសិកម្ម និង​សកម្មភាព​ស្របច្បាប់​ផ្សេងទៀត ត្រូវ​ជូន​ដំណឹង​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​-សាមីដើម្បី​ណែនាំ​អនុវត្ត​វិធានការ​បច្ចេកទេស​សម​ស្រប​ដែល​អាច​ធានា​សុវត្ថិភាព​ចំពោះ​ភ្លើង​ព្រៃ​។​

៤-​ការរុករក​ផល អនុផល​ព្រៃឈើ​ជា​ប្រពៃណីនិង​សកម្មភាព​ផ្សេងទៀត​ដែល​ចាំបាច់​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​(​ដុត​រណ្តៅជ័រ​)ត្រូវ​ណែនាំ​ពន្លត់ភ្លើង​រស់​ជា​ចាំបាច់​មុនពេល​ចាក​ចេញពី​ដើមឈើ​ឡោះព័រ​ ឬ​ទីតាំង​ដែល​ប្រើ​ភ្លើង​នោះ​។​

៥-​ក្នុងករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃ ត្រូវ​ប្រញាប់​ចាត់​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​តាមរយៈ​ការប្រកាស​អាសន្នហើយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្តត្រូវ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ការប្រើ​កម្លាំង​សរុប​រួមមាន ប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ដ្រីរាជការ កងកម្លាំង​ប្រដា​ប់អាវុធ​។​ល​។ ដែល​ឈរជើង​នៅក្នុង​មូលដ្ឋាន​នោះ ដើម្បី​រួម​គ្នាទប់ស្កាត់ និង​ពន្លត់​ភ្លើងព្រៃ​មាន​ប្រសិទ្ធភាព​។​

៦- ក្រោម​ការដឹកនាំ​របស់​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​រាជធានី​-​ខេត្ត មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​បាន​កាប់​រុករាន ដុត​ព្រៃ​ និង​កាន់កាប់​ដីព្រៃ​ឈើ​ដែលឆេះ​ហើយដោយ​អនាធិបតេយ្យ​ដែ​ល​ផ្ទុយ​នឹង​ច្បាប់ និង​បទ​បញ្ហា​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

៧-​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ក្នុងការ​ហាមឃាត់​ការចូល​ប្រើប្រាស់​ដីព្រៃ​ឈើនិង​ព្រៃ​លិច​ទឹក​ដែល នេះ​រួចដើម្បី​មក​លទ្ធភាព​រុក្ខជាតិ​ដុះ​ឡើងវិញ​តាម​លក្ខណៈ​ធម្មជាតិ​។ អនុលោម​តាមច្បាប់​ស្ដីពី​ព្រៃឈើ និង​ច្បាប់​ស្តីពី​ជលផល ប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ ដែនដី​គ្រប់​ជាន់ថ្នាក់ត្រូវមាន​ករណីយកិច្ច​ទទួលខុសត្រូវ ថែរក្សា ការពារ​ព្រៃឈើ បង្ការនិង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ ចូលរួម​ថែរក្សា​ម​ច្ចា​ជាតិ ការពារ បង្ការនិង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។​

ជន​ណា ដែល​បាន​ប្រព្រឹត្ត ឬ​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃឬ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ ថ្នាក់​ទី​១ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ ឬ​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៤ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម