Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តស្វាយរៀងអំពាវនាវដល់សិស្សានុសិស្សគោរពវិធានសុខាភិបាលពេលចូលសាលារៀន

បានផុស

នៅ

(ខេត្តស្វាយរៀង)៖ អភិបាលរងខេត្តស្វាយរៀង បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំនិង ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀន ជាពិសេសត្រូវរៀនរស់តាមបែបគន្លងប្រក្រតីថ្មីនៃបរិបទជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងនៅក្នុងពិធីបើកបវេសនកាលនៅវិទ្យាល័យស្វាយរៀង កាលពីថ្ងៃទី ១០ ខែមករាថា សិស្សានុសិស្សនៅផ្ទះត្រូវគោរពវិន័យគ្រួសារ នៅសាលា ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា ដូច្នេះត្រូវខិតខំរៀនសូត្រ ដើម្បីក្រេបយកចំណេះវិជ្ជា ដែលជាស្ពានចម្លងឲ្យមានអនាគតល្អ នៅពេលបញ្ចប់ការសិក្សា ដើម្បីក្លាយជាទំពាំងស្នងឬស្សីដ៏រឹងមាំប្រកប ដោយចំណេះ និងជំនាញពិតប្រាកដ។

លោកបានបន្ថែមថា លោកគ្រូ-អ្នកគ្រូ ត្រូវតែតាមដានចំពោះសិស្សមួយចំនួន ដែលយកម៉ោងសិក្សាទៅដើរលេងខាងក្រៅ និងរាយការណ៍ទៅអាណាព្យាបាល ជៀសវាងទៅសេពគ្រឿងញៀន អំពើអបាយមុខផ្សេងៗទៀត ដែលនាំឲ្យខូចអនាគត ព្រោះក្មេងៗចាត់ទុកដូចជាក្រណាត់សមួយដុំ ដែលឆាប់ប្រឡាក់ និងឆាប់ទទួលបានទាំងអំពើមិនល្អ និងអំពើល្អ ដូច្នេះត្រូវចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាសិស្សល្អ ពលរដ្ឋល្អ៕ ដោយ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម