ព័ត៌មានជាតិ
ធនាគារពិភពលោក ព្យាករណ៍ថា ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់៤,៥ ភាគរយ
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ និងនៅឆ្នាំក្រោយ អាចធ្លាក់ចុះជាងការរំពឹងទុកបន្តិច ដោយសារការអូសបន្លាយការរាលដាលនៃវីរុសកូវីដ១៩ ដែលនឹងធ្វើឱ្យប៉ះទង្គិចដល់អាជីវកម្មនានា ក៏ដូចជាវិស័យទេសចរណ៍។

របាយការណ៍ដដែលនេះបានបន្តថា សេដ្ឋកិច្ចរបស់កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ មិនត្រូវបានគេរំពឹងថា នឹងងើបឡើងវិញដល់កម្រិត មុនជំងឺរាតត្បាតរហូតដល់ឆ្នាំ២០២២ ឬឆ្នាំ ២០២៣ ឡើយ។
វត្តមាននៃវីរុសបំប្លែង «អូមីក្រុង» អាចរំខានដល់ការងើបឡើងវិញ នៃឧស្សាហកម្មទេសចរណ៍ និងទេសចរណ៍ស្របគ្នានឹងហានិភ័យ ហិរញ្ញវត្ថុ ដែលបានកើនឡើងជាមួយនឹងកំណើននៃបំណុល និងភាពងាយរងគ្រោះពីគ្រោះធម្មជាតិ និងព្រឹត្តិការណ៍ដែលទាក់ទងនឹងអាកាសធាតុ។
របាយការណ៍បានបន្តទៀតថា ការប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ១៩ អាចនឹងធ្វើឱ្យការស្តារសេដ្ឋកិច្ចរបស់កម្ពុជាមានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ បន្ទាប់ពីនៅឆ្នាំ២០២១ ត្រូវបានកែសម្រួលពី៤ភាគរយ មកនៅត្រឹមជាង២ភាគរយវិញ បន្ទាប់ពីវិស័យទេសចរណ៍ និងការធ្វើដំណើរ ដែលត្រូវបានព្យាករណ៍ថា បានផ្តល់ការងារប្រហែល ២លានកន្លែង និងបានរួមចំណែកមួយភាគបួន (១/៤) នៃផលិតផលសរុបក្នុងស្រុក ក្នុងអំឡុងមុនពេលជំងឺរាតត្បាត ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។
បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់៥,៥% ក្នុងឆ្នាំ ២០២២ នេះដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។
ចំណែកប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានចេញមកដាក់ក្តីរំពឹងថ្មីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថា កម្ពុជានឹងអាចមានកំណើនសេដ្ឋកិច្ចលើស៥%នៅឆ្នាំ២០២២ ដោយសារការនាំចេញផលិតផលកសិកម្ម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


