ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើអគ្គលេខាធិការអាស៊ានគាំទ្រ និងជួយដល់ការររៀបចំកិច្ចសន្ទនា អាស៊ាន-ពិភពលោក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីផែនការរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននាឆ្នាំ ២០២២នេះ ដែលមានផែនការរៀបចំឲ្យមានកិច្ចសន្ទនា អាស៊ាន-ពិភពលោក។ ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរងចំនួន ៣រូបទៀត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២នេះ នាវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបនេះថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីផែនការរៀបចំ ឲ្យមានកិច្ចសន្ទនា អាស៊ាន-ពិភពលោក នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នាឆ្នាំ ២០២២នេះ។
កាលពីឆ្នាំ ២០១២ ដែលប្រទេសកម្ពុជា ជាប្រធានអាស៊ានលើកទី ២នោះ គឺបានរៀបចំកិច្ចសន្ទនា អាស៊ាន-ពិភពលោកម្ដងរួចមកហើយ។ ចំណែកឯឆ្នាំ ២០២២នេះ ដោយសារស្ថានភាពតម្រូវការ ពាក់ព័ន្ធធ្វើយ៉ាងណា ក្នុងការខិតខំជំរុញសេដ្ឋកិច្ចអាស៊ានស្ទុះឡើងវិញ។ ដូច្នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអគ្គលេខាធិការអាស៊ានគាំទ្រ និងជួយដល់ការររៀបចំកិច្ចប្រជុំនេះ ដោយសារកម្ពុជា មានផែនការអញ្ជើញតួអង្គសំខាន់ៗ របស់ស្ថាប័នអន្តរជាតិ ដូចជា៖ ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), អង្គការពាណិជ្ជកម្មពិភពលោក, និងអង្គការសុខភាពិភពលោក ផងដែរ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើឡើងថា សមាជិកអាស៊ាន គួរតែធ្វើយ៉ាងណា ពិនិត្យទៅលើប្រធានបទ ក្រោយពីវិបត្តិកូវីដ-១៩ ក្នុងការសា្ដរសេដ្ឋកិច្ចអាស៊ានឡើងវិញ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាស៊ាន មានការងារច្រើនណាស់ ដែលត្រូវតែធ្វើ ជាពិសេសក្នុងឆ្នាំ ២០២២នេះ ហើយអាស៊ាន មិនអាចចំណាយពេល ឬគិតតែបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះទេ ហើយក៏មិនត្រូវអនុញ្ញាតឲ្យមីយ៉ាន់ម៉ា យកអាស៊ានជាចំណាប់ខ្មាំងនោះដែរ។
ក្នុងន័យនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញធ្វើយ៉ាងណា ឲ្យអាស៊ានបន្តអនុវត្តលើការងារចាំបាច់មួយចំនួនផ្សេងទៀត ដែលជាការចំបងរបស់អាស៊ាន នៅក្នុងឆ្នាំ ២០២២នេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានលើកឡើងថា នេះជាគំនិតល្អ ហើយលោកសន្យាថា នឹងបន្តធ្វើការងារជាមួយនឹងអាស៊ាន ក៏ដូចជាវិស័យផ្សេងៗ ដែលពាក់ព័ន្ធ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្រុកចំនួន ៣ ក្នុងខេត្តបាត់ដំបងមានប្រភពទឹកធម្មជាតិទាក់ទាញទេសចរច្រើនជាងគេ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះស្ថានីយប្រេងឥន្ធនៈនៅខេត្តព្រះវិហារ(មានវីដេអូ)