ព័ត៌មានជាតិ
បញ្ជូនខ្លួនជនជាតិចិន៣នាក់ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ទៅតុលាការ
កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខនៅព្រឹកថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនជាតិ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន ទី១-ឈ្មោះ វ័ង ចុងអ៉ិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន (អ្នកទេសចរណ៍) ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
ទី២-ឈ្មោះ ជីង អ៉ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន (អ្នកទេសចរណ៍) ស្នាក់ នៅផ្ទះជួល ផ្លូវ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

និងទី៣-ឈ្មោះ ស៊ូ ភីង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន (អ្នកទេសចរណ៍) ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ (មានសារធាតុញៀន)។
សូមជម្រាបថា កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន០៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាត នៅមុខផ្សារថៃហួត ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្ត០១គ្រឿងម៉ាក ឡិចស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q-6666 និងអាវុធខ្លី០១ដើម ម៉ាកឡុក១៧ ពណ៌ខ្មៅ លេខ0406 (បង់០១ និងគ្រាប់ចំនួន ០៨គ្រាប់)៕
អត្ថបទដោយ ៖ សុខុម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


