ព័ត៌មានជាតិ
ទំនិញនិងសេវាទាំងអស់ឡើងថ្លៃធ្វើឲ្យកើតមានអតិផរណា តម្លៃរូបិយវត្ថុធ្លាក់ចុះ
អតិផរណាកើតឡើងនៅពេលថ្លៃមធ្យមនៃទំនិញ និងសេវាទាំងអស់កើនឡើង។ អតិផរណាធ្វើឲ្យតម្លៃរូបិយវត្ថុធ្លាក់ចុះ។

អតិផរណាកើតឡើងពីមូលហេតុច្រើន ដែលក្នុងនោះរួមមាន ការឡើងកម្តៅនៃសេដ្ឋកិច្ច ការធ្លាក់ថ្លៃនៃរូបិយវត្ថុ ការអនុវត្តគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធវិត្ថារកម្ម ការកើនឡើងនៃថ្លៃដើមផលិតកម្ម ការកេងចំណេញ ទីផ្សារ ការរាំងស្ទះក្នុងផលិតកម្ម និងស្ថានភាពភ័យខ្លាចនានា។ ប៉ុន្តែអតិផរណាឆ្លុះបញ្ចាំងជាចម្បងនៃសម្ពាធទៅលើតម្រូវការនៃទំនិញ និងសេវាដែលអាចផលិតបាននៅក្នុងសេដ្ឋកិច្ច។ តុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់ បង្កឲ្យថ្លៃដើមរបស់ក្រុមហ៊ុន និងថ្លៃទំនិញកើនឡើង។
ដោយសារអតិផរណាកាត់បន្ថយតម្លៃប្រាក់ឈ្នួល ឥណទាន និងប្រាក់សន្សំ អតិផរណាប៉ះពាល់ដល់សមធម៌ និងប្រសិទ្ធភាពនៅក្នុងសេដ្ឋកិច្ច។
នៅពេលអំណាចទិញថយចុះ និយោជិតទាមទារដំឡើងប្រាក់ឈ្នួល ដោយបង្កឲ្យមានការប្រែប្រួលថ្លៃខុសប្រក្រតី។ អ្នកសន្សំប្រាក់ដែលមានចំណូលទាប នឹងកាន់តែខាតបង់។ អ្នកខ្ចីធំៗ និងអ្នកមានទ្រព្យ ដែលអាចសម្របប្រាក់ចំណូលបានតាមកំណើនថ្លៃ កាន់តែរកបានប្រាក់ចំណេញច្រើន។
ភាពមិនច្បាស់លាស់ និងការបាត់បង់ទំនុកចិត្តលើរូបិយវត្ថុ ធ្វើឲ្យខូចប្រយោជន៍ដល់ការំពឹងទុកការវិនិយោគ កំណើនសេដ្ឋកិច្ច និងការងារ។ អ្នកផ្តល់ប្រាក់កម្ចីទាមទារអត្រាការប្រាកខ្ពស់ជាងមុន។ អ្នកខ្ចីពន្យាការសម្រេចិត្តក្នុងការខ្ចី ជាលទ្ធផល សកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ។
ផ្ទុយទៅវិញ ភាពខ្វះរូបិយវត្ថុ ធៀបនឹងទំនិញ និងសេវាធ្វើឲ្យតម្លៃរូបិយវត្ថុកើនឡើង ហើយថ្លៃទំនិញថយចុះដែលហៅថា បរិត្តផរណា។ បរិត្តផរណា(Deflation) គឺជាការដកចំនួនរូបិយវត្ថុមួយភាគ ចេញពីទីផ្សារដែលលើសចំនួនត្រូវការចរាចរណ៍របស់សាច់ប្រាក់ ដើម្បីធ្វើឲ្យចំនួនរូបិយវត្ថុសមាមាត្រនិងតម្រូវការចាំបាច់សម្រាប់ចរាចរណ៍។ នេះក៏មិនមែនជាការល្អដែរ។ និកម្មភាពកើនឡើង ហើយចំណូលប្រជាជនថយចុះ។ ដូច្នេះ បរិត្តផរណានាំទៅរកការធ្លាក់ចុះសេដ្ឋកិច្ច។
អតិផរណា និងបរិត្តផរណាខ្ពស់ ជាជំងឺអស្ថិរភាពរូបិយវត្ថុដ៏ខ្លាំង។ ដើម្បីឲ្យសេដ្ឋកិច្ចល្អ ថ្លៃទំនិញ និងតម្លៃរូបិយវត្ថុត្រូវតែមានស្ថិរភាព៕ អត្ថបទ៖ ស្រាវជ្រាវ, ដោយ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


