ព័ត៌មានជាតិ
លោក ម៉ម ប៊ុនហេង អំពាវនាវពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង និងអ្នកដែលត្រូវចាក់ដូសជំរុញ សូមទៅចាក់ឲ្យបានគ្រប់គ្នា
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងអ្នកដែលត្រូវចាក់ដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា។
ការអំពាវនាវនេះ គ្រាដែលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក Park Heung Kyung ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា អមដំណើរដោយលោកអភិបាលខេត្តរតនគិរី នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារគាំពារមាតា និងទារក នៃមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងក្នុងពិធីនោះថា អគារគាំពារមាតា និងទារក ដែលកំពុងបញ្ចុះបឋមសិលា សាងសង់នៅពេលនេះ នឹងលេចជារូបរាងឡើង ក្នុងពេលដ៏ឆាប់ខាងមុខ គឺជាចំណងដៃរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រជាជន នៅក្នុងខេត្តរតនគីរី ដែលនឹងចូលរួមចំណែក ក្នុងការផ្តល់សេវាសុខភាពមាតា ទារក និងកុមារកាន់តែល្អប្រសើរ ថែមទៀត។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងអ្នកដែលត្រូវចាក់ដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពស៊ាំ ក្នុងសហគមន៍ និងត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំ។
លោក ម៉ម ប៊ុនហេង ក៏បានសម្តែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋាភិបាលកូរ៉េ អង្គការ KOICA ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាដល់វិស័យសុខាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ ផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបាននូវការផ្តល់សេវា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព៕




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


