ព័ត៌មានជាតិ
អ្នកជាប់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ជាច្រើនរយនាក់ នៅខេត្តបន្ទាយមានជ័យ ធ្វើតេស្តរកជំងឺកូវីដ ជាលើកទី៣
ក្រុមការងារឆ្លើយតបបន្ទាន់ RRT នៃមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានយកសំណាកទៅធ្វើតេស្តជាលើកទី៣ ចំពោះអ្នកដែលប៉ះពាល់ និងអ្នកពាក់ព័ន្ធរាប់រយនាក់ បន្ទាប់ពីអ្នកទាំងអស់នោះ ធ្លាប់ប៉ះពាល់ផ្ទាល់នឹងលោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក ដើម្បីបញ្ជូនទៅមន្ទីរ ពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ រកមេរោគនៃជំងឺកូវីដ១៩បន្ត នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមាជ័យ បានឲ្យដឹងថាសកម្មភាពនេះ ធ្វើឡើងក្រោមការដឹកនាំ សម្របសម្រួល ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត នៅសាលប្រជុំសាលាបាល ខេត្តបន្ទាយមានជ័យ គ្រូពេទ្យនិងមន្ត្រីជំនាញក្រុមRRTនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ សុំធ្វើតែអ្នកទាំងឡាយណា ដែលបានប៉ះពាល់ផ្ទាល់តែប៉ុណ្ណោះ។ ក្នុងនោះអ្នកពាក់ព័ន្ធ ដែលប៉ះផ្ទាល់និងប្រយោល ក៏មកសុំធ្វើសំណាកវិភាគជាមួយក្រុមការងារRRTដែរ។

បើតាមការអះអាងរបស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការយកសំណាកមន្ត្រី ប្រធានមន្ទីរ និងពាក់ព័ន្ធ សង្ស័យបានប៉ះពាល់ និងប្រយោលជាមួយលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក នៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ២៨វិច្ឆិកា ចំនួន២៩៣នាក់ ទៅធ្វើតេស្តរកកូវី១៩នេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ជាលើកទី១ និងលើកទី២ ជាលទ្ធផលឃើញថា អវិជ្ជមានទាំងអស់។ លោកអភិបាលខេត្តក៏បានបញ្ជាក់ឲ្យដឹងបន្តទៀតថា លុះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីប្រធានមន្ទីរអ្នកជាប់ពាក់ព័ន្ធ ត្រូវបន្តធ្វើចត្តាឡីស័កជាលើកទី៣ហើយ ក្នុងនោះផងដែរ លោកក៏បានសូមអំពាវនាវ ដល់ពលរដ្ឋទាំងអស់ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការថែរក្សា អនាម័យ លាងសំអាតដៃ ឲ្យបានស្អាតជាប្រចាំ ដោយសាប៊ូ ឬ អាល់កុល ពាក់ម៉ាសឲ្យបានត្រឹមត្រូវ គ្រប់ពេលវេលា នៅពេលធ្វើដំណើរចេញទៅក្រៅផ្ទះ ទីសាធារណៈ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម៕


អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ តម្លៃម៉ាសចុះថ្លៃ ខណៈដែលម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ