ព័ត៌មានជាតិ
អាជ្ញាធរតម្រូវឲ្យមានធុងសម្រាម តាមគ្រប់អាជីវកម្មលក់ដូរជុំវិញផ្សារធំបាត់ដំបង
ខេត្តបាត់ដំបង÷ អាជ្ញាធរក្រុងបាត់ដំបង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចេះរៀបចំសំរាមកាកសំណល់ផ្សេងៗឲ្យមានរបៀប ដើម្បីសោភ័ណភាពក្នុងក្រុងបាត់ដំបងឲ្យសក្តិសមនឹងក្រុង ដែលទើបទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។


រដ្ឋបាលសាលាក្រុងបាត់ដំបង ក៏បានចេញសេចក្តីជូនដំណឹងមួយដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអាជីវកម្មនៅជុំវិញផ្សារធំបាត់ដំបង”ផ្សារណាត់”ឲ្យអនុវត្តតាមសេចក្តីជូនដំណឹងរបស់សាលាក្រុងចាប់ពីថ្ងៃទី ២៥ ខែមករា តទៅ ពាក់ព័ន្ធការរៀបចំគ្រប់គ្រងអនាម័យបរិស្ថានសំណល់រឹង នៅតាមលំនៅឋានអាជីវកម្មជុំវិញផ្សារធំបាត់ដំបង”ផ្សារណាត់”។
បើតាមសេចក្ដីជូនដំណឹងមាន ៣ ចំណុចដែលត្រូវឲ្យម្ចាស់លំនៅឋានអាជីវកម្មនៅជុំវិញផ្សារធំបាត់ដំបង”ផ្សារណាត់”ត្រូវចូលរួមអនុវត្តឲ្យខាងតែបាន បើពុំនោះរដ្ឋបាលក្រុងនឹងធ្វើការផាកពិន័យដោយមិនមានការយោគយល់។
ចំណុចទាំង៣ដែលត្រូវឲ្យម្ចាស់លំនៅឋានអាជីវកម្មជុំវិញផ្សារខាងលើរួមមាន:
១, ត្រូវមានធុងសំរាមនៅគ្រប់លំនៅឋានអាជីវកម្មរស់នៅជុំវិញផ្សារ។
២, ត្រូវវេចខ្ចប់សំរាមក្នុងថង់ឲ្យបានត្រឹមត្រូវ ហើយរក្សាថង់សំរាមនៅក្នុងធុងសំរាមផ្ទាល់ខ្លួន រង់ចាំរថយន្តក្រុមហ៊ុនសុីនទ្រីមកប្រមូលយករាល់ថ្ងៃ ដោយចាប់ពីម៉ោង០៦:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ និងម៉ោង០៧:០០នាទីយប់។
៣, មិនអនុញ្ញាតឱ្យយកកញ្ចប់សំរាមទៅចោលក្នុងធុងសំរាមរបស់ផ្សារជាដាច់ខាត។

ក្នុងករណីបញ្ចេញកញ្ចប់សំរាមនៅមុខផ្ទះខុសម៉ោងឬយកកញ្ចប់សំរាមទៅចោលក្នុងធុងរបស់ផ្សារ រដ្ឋបាលក្រុងនឹងធ្វើការផាកពិន័យតាមផ្លូវច្បាប់ជាធរមាន ដែលការផាកនេះចាប់ពី១ម៉ឺនរៀលរហូតដល់១០ម៉ឺនរៀល។
មន្ត្រីសាលាក្រុងបានបញ្ជាក់ថា ការអនុវត្តខាងលើនេះក្នុងគោលបំណងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋដែលមានអាជីវកម្មរស់នៅជុំវិញផ្សារ ត្រូវចូលរួមថែរក្សាអនាម័យទាំងអស់គ្នាដើម្បីលើកកម្ពស់សោភ័ណភាពក្នុងក្រុង និងបរិស្ថានល្អដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពក្នុងការរស់នៅប្រចាំថ្ងៃជាពិសេសចំពោះសុខភាពកូនចៅតូចៗរបស់បងប្អូន៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន