Connect with us

ព័ត៌មានជាតិ

សៀវភៅគូព្រេងមិនព្រាត់ របស់សម្ដេចតេជោ ប្រែជាភាសាចិនលក់បាន ១,៥០០ច្បាប់ និងរកចំណូលបាន ៧,៥០០ដុល្លារ

បានផុស

នៅ

សៀវភៅមួយក្បាល មានចំណងជើងថា គូព្រេងមិនព្រាត់ ដែលសរសេរដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយត្រូវបានបោះពុម្ពជា ៣ភាសា មានខ្មែរអង់គ្លេស និងចិន។ អ្វីដែលពិសេសទៀតនោះ គឺសៀវភៅជាភាសាចិន ត្រូវបានដាក់លក់បាន ១,៥០០ច្បាប់ ក្នុងរយៈពេលដ៏ខ្លី និងរកចំណូលបាន ៧,៥០០ដុល្លារអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២នេះថា កន្លងមក សម្ដេចបានសរសេរសៀវភៅមួយ មានចំណងជើងថា គូព្រេងមិនព្រាត់ ដែលបានបោះពុម្ពជា ៣ភាសា មានភាសាខ្មែរ អង់គ្លេស និងចិន។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការបោះពុម្ពជាភាសាចិន គឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ទាំងការបកប្រែ ទាំងការបោះពុម្ព។ អ្វីដែលជាការភ្ញាក់ផ្អើល និងកោតសរសើរនោះ សៀវភៅ គូព្រេងមិនព្រាត់ ដែលប្រែជាភាសាចិន ត្រូវបានដាក់លក់បាន ១,៥០០ច្បាប់ ក្នុងរយៈពេលដ៏ខ្លី ហើយរកបានចំណូល ៧,៥០០ដុល្លារអាមេរិក ដែលក្នុងមួយច្បាប់តម្លៃ ៥ដុល្លារអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «សូមអរគុណលោក ពុង ខៀវសែ និងសមាគម ដែលបាន​ជួយចាត់ចែងលើការងារនេះ ហើយខ្ញុំនឹងប្រើថវិកានេះ សម្រាប់សាងសង់ផ្ទះ ជូនអតីតយុទ្ធជន»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម