ព័ត៌មានជាតិ
សប្តាហ៍ទី១ ខែឧសភា គ្រឹះស្ថានឧត្តមសិក្សាក្រោមឱវាទក្រសួងអប់រំ ចាប់ផ្តើមចូលរៀន
បើយោងតាមសេក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជននិងកីឡា បានដាក់ឲ្យអនុវត្តប្រតិទិននៃការចូលរៀន ការបើកបវេសនកាល និងវិស្សមកាលនៅតាមគ្រឹះស្ថានឧត្តមសិក្សា ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ សម្រាប់ឆ្នាំសិក្សា២០២១-២០២២។
បើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា គ្រប់គ្រឹះស្ថានឧត្តមសិក្សាអាចដាក់ពាក្យស្នើសុំរៀបចំការប្រឡង និងជ្រើសរើសនិស្សិតឱ្យចូលរៀនផ្នែកសិក្សាបង់ថ្លៃកម្រិតបរិញ្ញាបត្ររង និងកម្រិតបរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះ ធ្វើឡើងតែមួយលើកប៉ុណ្ណោះ ដោយមិនឱ្យហួសពីសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២២។
ដោយឡែកសម្រាប់និស្សិតកំពុងសិក្សា បវេសនកាលឆមាសទី១ នឹងចាប់ផ្តើមនៅដើមសប្តាហ៍ទី១នៃខែកុម្ភៈ ឆ្នាំ២០២២ និងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ និងឆមាសទី២ ចាប់ផ្តើមនៅដើមសប្តាហ៍ទី១នៃខែកក្កដា ឆ្នាំ២០២២ និងបញ្ចប់នៅខែវិច្ឆិកាឆ្នាំ២០២២៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


