Connect with us

ព័ត៌មានជាតិ

​រដ្ឋាករទឹក​៖ តម្រូវ​ការទឹក​ ៨ សែន​ ម៉ែត្រ​គូប​ប្រចាំថ្ងៃ​ ធ្វើ​ឱ្យ​ខ្វះទឹកស្អាត​នៅ​តំបន់ជាយ​ក្រុង​

បានផុស

នៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានប្រកាសអំពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ ២០២២។

បច្ចុប្បន្នកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ និងក្រុមតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនខ្ពស់លើសពីសមត្ថភាពផលិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឱ្យជួយសន្សំសំចៃទឹកស្អាត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុងដែលមានសម្ពាធទឹកខ្សោយ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថា “តម្រូវការជាក់ស្ដែងប្រមាណ ៨ សែនម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលធ្វើឱ្យមានការកង្វះទឹកស្អាតសម្រាប់ចែកចាយក្នុងម៉ោងមានតម្រូវការទឹកខ្ពស់ជាពិសេសនៅតំបន់ជាយរាជធានីភ្នំពេញ និងជាយក្រុងតាខ្មៅ”។

ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅបាក់ខែងដែលអាចផលិតទឹកស្អាត បានបន្ថែមប្រមាណ ៤ សែនម៉ែត្រគូប ក្នុង១ថ្ងៃចាប់ពីដើមឆ្នាំ ២០២៣ តទៅ បន្ថែមពីលើសមត្ថភាពដែលមានស្រាប់ ៦ សែន ម៉ែត្រគូប ក្នុង១ ថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម