Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ឡោមព័ទ្ធ​បាតុករ​ណាហ្គា​ យក​សំណាក​ ក្រោយ​រកឃើញ​បាតុករ​ម្នាក់​វិជ្ជមាន​អូមីក្រុង​

បានផុស

នៅ

ក្រុមគ្រូពេទ្យ​ និងអាជ្ញាធរនៅល្ងាចថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បាន​ឡោមព័ទ្ធ​ក្រុមបាតុករ​ណាហ្គាវើលដ៍ ដើម្បី​ធ្វើ​តេស្ត​រកមេរោគ​កូវីដ១៩ បន្ទាប់ពីរកឃើញនារីជាបាតុករម្នាក់ មានវិជ្ជមានជំងឺ​កូវីដ​១៩ បំប្លែងថ្មីអូមីក្រុង។

ទីតាំង នៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ នៅលើស្ត្រីមានផ្ទៃពោះម្នាក់អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ ហើយប្រកាសតម្រូវឱ្យបុគ្គលិកដែលជាបាតុករទាំងអស់ ត្រូវទៅធ្វើតេស្តកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម