ព័ត៌មានជាតិ
ត្រៀមបែងចែកដីឡូត៍ ជូនពលរដ្ឋប្រមាណ ៦០០ គ្រួសារ នៅស្រុកបូទុមសាគរ ក្នុងពេលឆាប់ៗនេះ
អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង កំពុងត្រៀមផ្តល់ការបែងចែកដីឡូតិ៍ ជូនប្រជាពលរដ្ឋប្រមាណ ៦០០គ្រួសារ ដែលរស់នៅក្នុងភូមិព្រលាន និងភូមិតាំកន់ ឃុំកណ្តោល ដើម្បីអាចបង្កបង្កើនផលកសិ កម្មទៅតាមតម្រូវការ។
អាជ្ញាធរ បាននិងកំពុងចុះត្រួតពិនិត្យ និងបោះបង្គោល កំណត់ត្រួសត្រាយព្រំជាដីឡូតិ៍ សម្រាប់បែងចែកប្រជាពលរដ្ឋប្រមាណ ៦០០គ្រួសារ លើផ្ទៃដីសរុបជាង ៣០០ហិកតា ស្ថិតនៅចំណុចទំនប់ទប់ទឹកប្រៃ ក្រោយដីនោះ ត្រូវបានរាជរដ្ឋាភិបាលលកម្ពុជា ឆ្វៀលចេញពីតំបន់ការងារធម្មជាតិ។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ថា ការត្រៀមចាប់ឆ្នោតបែងចែកដី ក្នុង ១ឡូតិ៍ ៥០គុណ ៥០ម៉ែត្រ នាពេលឆាប់ៗខាងមុខនេះ ក្នុងន័យលើកកម្ពស់ជីវភាព និងបង្កបង្កើនផលកសិកម្ម របស់ពលរដ្ឋ ដែលមានតម្រូវការអាស្រ័យផល។
បើតាមលោកអភិបាលស្រុកបូទុមសាគរ ត្បិតមានផ្ទៃដី ៣០០ហិកតាពិតមែន តែមិនមែនបែងចែកជូនប្រជាពលរដ្ឋទាំងអស់នោះដែរ ពោលគឺរៀបចំដីទុកសម្រាប់កសាងមណ្ឌលសុខភាព ទីលានចាក់សំរាម តារាងបាល់ទាត់ស្រុក និងរក្សាទុកជាដីសម្បទាសង្គមកិច្ច ដោះស្រាយទៅថ្ងៃអនាគត។
គម្រោងផែនការបែងចែកដីធ្លីជូនប្រជាពលរដ្ឋនេះ ពុំមែនទើបតែធ្វើឡើងប៉ុន្មានថ្ងៃនេះទេ ជាក់ស្តែងអាជ្ញាធរខេត្តកោះកុង និងស្រុក បានគិតគូរយកចិត្តទុកដាក់ដោះស្រាយ ជូនប្រជាពលរដ្ឋជាង ១ឆ្នាំមកហើយ។ ដូច្នេះអាជ្ញាធរស្នើសុំដល់ពលរដ្ឋ ក្នុងមូលដ្ឋានបញ្ឈប់សកម្មភាព តវ៉ាទាមទារដីធ្លីខុសច្បាប់បន្តទៅទៀត តាមការញុះញុង់របស់ជនខិលខូច ដែលលោភលន់ ឬសកម្មជនបក្សនយោបាយប្រឆាំង។
រដ្ឋបាលស្រុកបូទុមសាគរ កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ចេញលិខិតមួយច្បាប់ប្រាប់ដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រលាន ភូមិជីត្រេះ និងភូមិសុវណ្ណាបៃតង ឃុំកណ្តោល មួយចំនួនបានលួចចូលសាងសង់រោងប្រក់តង់កៅស៊ូចំនួន ១២៦ខ្ទម លើដីឯកជនរបស់រដ្ឋ។
ក្រុមការងាររដ្ឋបាល និងមន្រ្តីជំនាញរបស់ស្រុក បានចុះសម្របសម្រួល ជាមួយប្រជាពលរដ្ឋឲ្យរុះរើដោយខ្លួនឯងចេញពីរដ្ឋគ្រប់គ្រង ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនវិញ។ ឥឡូវប្រជាពលរដ្ឋទាំងនោះ បានយល់ព្រមត្រឡប់ទៅលំនៅវិញហើយដែរ បន្ទាប់ពីស្តាប់ការសម្របសម្រួល របស់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ៕
អត្តបទ៖ សិរី វឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


