ព័ត៌មានជាតិ
ផ្លូវចូលវត្តព្រះបារមីវង្កតបុរី បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ
ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ និយមចូលចិត្តដើរហាត់ប្រាណលក្ខណៈកម្សាន្តជាមួយមិត្តភក្តិ និងក្រុមគ្រួសារ រៀងរាល់ពេលសម្រាកពីការងារ។សួនផ្កាតាមរផ្លូវចូលវត្តព្រះបារមីវង្កតបុរី បានក្លាយជាទីលំហែរ និងហាត់ប្រាណដ៏រីករាយ និងពេញនិយមរបស់បងប្អូនប្រជាពលរដ្ឋ ជិតឆ្ងាយនិងបងប្អូនរស់នៅក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

លោកពូ ម៉េង ហ៊ាង អ្នករត់ហាត់ប្រាណ ផ្លូវចូលវត្តព្រះបារមីវង្កតបុរី បានប្រាប់ថា កត្តាដែលធ្វើ ឱ្យលោកជ្រើសរើសមកហាត់ប្រាណនៅទីនេះ ដោយសារតែបរិយាកាស និងខ្យល់អាកាសល្អបរិសុទ្ធ និងមានមនុស្សច្រើន ហើយជាពិសេសនោះមនុស្សគ្រប់គ្នាដែលមកហាត់ប្រាណនៅទីនេះ មានស្នាមញញឹមល្អ មានប្រាស្រ័យទាក់ទងល្អ និងរួសរាយរាក់ទាក់ដាក់គ្នាទៅវិញទៅមកទៀតផង។

លោកពូ ម៉េង ហ៊ាង បន្ថែមទៀតថា ទីតាំងសួនផ្កាតាមរផ្លូវចូលវត្តព្រះបារមីវង្កតបុរីនេះ ប្រជាពលរដ្ន អាចនាំគ្រួសារ និងមិត្តភក្តិមកហាត់ប្រាណ ឬដើរកម្សាន្តក៏បានដែរ ភាគច្រើនសម្រាប់លោកផ្ទាល់ ចូលចិត្តដើរ និងរត់ហាត់ប្រាណនៅពេលល្ងាច ដោយលោកពូយល់ថា ពេលវេលានេះ អាកាសធាតុល្អ និងមានខ្យល់បក់មកធ្វើឲ្យអារម្មណ៍ល្អ កាត់បន្ថយភាពតាងតឹង និងភាពស្មុគស្មាញរបស់មនុស្សគ្រប់ៗគ្នា ដែលបានមកដើរ ឬរត់ហាត់ប្រាណ នៅបរិវេណនេះ។

យុវតី ស្រីនាង និងប្អូនស្រី ដែលកំពុងវាយសី នៅទីធ្លាវត្ត វត្តព្រះបារមីវង្កតបុរី មានទឹកមុខស្រស់ស្រាយ បានប្រាប់ដែរថាកញ្ញា និងប្អូនស្រី រៀងរាល់ពេលទំនេរពីការងារ ឬការសិក្សា តែងតែនាំគ្នា មកវាយសីហាត់ ប្រាណនៅទីនេះជារៀងរាល់ថ្ងៃ។ ហេតុដែលនាំឲ្យកញ្ញា និងប្អូនស្រី មកហាត់ប្រាណនៅទីនេះ ព្រោះតែកញ្ញាយល់ឃើញថា កន្លែងមួយនេះ មានសុវត្ថិភាពល្អ មានបរិយាកាស និងខ្យល់អាកាសបរិសុទ្ធ។

ជាមួយគ្នានោះអ្នកស្រី ចរិយា អ្នកហាត់ប្រាណក្នុងបរិវេណវត្ត ព្រះបារមីវង្កតបុរី បាននិយាយដូចគ្នាថា អ្នកស្រី ចាប់អារម្មណ៍កន្លែងហាត់ប្រាណមួយនេះ ដោយសារបរិយាកាស និងខ្យល់ល្អបរិសុទ្ធ តាមផ្លូវមានផ្កាពណ៌លឿងរីកស្គុះស្គាយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ មុននិងក្រោយ ការដើរហាត់ប្រាណ៕
អត្ថបទ ៖ សំណាង






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


