ព័ត៌មានជាតិ
ពលរដ្ឋខេត្តកោះកុង ស្នើបញ្ឈប់ការចាក់សំរាមនៅទីលានចាស់ ដោយបែរទៅទីតាំងថ្មីជំនួសវិញ
ប្រជាពលរដ្ឋរស់នៅតំបន់ក្បែរទីលានចាក់សំរាមចាស់ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានស្នើសុំជាថ្មីដល់អាជ្ញាធរ មន្ទីរជំនាញ ពិសេសក្រុមហ៊ុនប្រមូលសំរាម គួរបញ្ឈប់ការចាក់សំរាមនៅទីតាំងចាស់ ដោយចង់ឱ្យបង្វែរទៅចាក់នៅទីតាំងថ្មីដែលមានទំហំជាង ៥០ ហិតា។

ទន្ទឹមនោះ ប្រជាពលរដ្ឋ ក៏បានស្នើសុំជាថ្មីដល់អាជ្ញាធរខេត្ត-ក្រុង មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនប្រមូលសំរាម សូមកុំបន្តអនុញ្ញាតឱ្យចាក់សំរាមនៅទីលានចាស់ ព្រោះពួកគាត់កំពុងប្រឈមនឹងផលប៉ះពាល់ជាច្រើនដល់សុខភាពសាធារណៈ និងមិនអាចបន្តទ្រាំទ្រក្លិនផ្សែង នៃការដុត ឬ ភាពស្អុយរលួយសំរាមគ្រប់ប្រភេទបានទៀតទេ។
តំណាងប្រជាពលរដ្ឋ អះអាង កាលពីថ្ងៃទី ៣ ខែឧសភា កន្លងទៅ ថា ពួកគាត់ពិបាកដកដង្ហើមណាស់ ព្រោះការដុតគំនរសំរាមខែប្រាំងនេះ ប្រសិនបើត្រឹមតែចាក់សំរាមពេញទីលានជាក់ស្ដែងពិបាកមួយទៅហើយ។ ជួនកាលពេលខ្លះមិនអាចទ្រាំទ្រនឹងក្លិនផ្សែងសំរាមបាន រហូតដល់នាំកូនចៅរត់កន្លែងផ្សេងជាបណ្ដោះអាសន្នក៏មានដែរ។ ដូច្នេះសូមអាជ្ញាធរមេត្តាណែនាំដល់ក្រុមហ៊ុនដឹកសំរាមទៅចាក់ទីលានសំរាមថ្មីដែលមានទំហំជាង ៥០ ហិតា នៅក្បែរផ្លូវជាតិលេខ ៤៨ ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ជំនួសវិញ ដោយសារតែទីលានចាស់នេះលែងអាចផ្ទុកសំរាមបានទៀតហើយ។

រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ យោងលិខិតរដ្ឋបាលរបស់ខ្លួន បានចេញមុខអះអាងថា អាជ្ញាធរបានយកចិត្តទុកដាក់គិតគូរពីការគ្រប់គ្រងសំរាមសំណល់រឹងនៅទីប្រជុំជន ពិសេសកាកសំណល់វេជ្ជសាស្ត្រ ដោយបានរៀបចំឡនៅតាមមន្ទីរពេទ្យសម្រាប់ដុតសម្លាប់មេរោគ មុននឹងយកទៅកម្ទេចចោល ដោយរៀបចំទីលានសំរាមថ្មីទំហំ ៥០ ហិតា។ ចំណែកទីកន្លែងចាក់សំរាមចាស់នៅក្រុងខេមរភូមិន្ទមិនត្រូវបានអនុញ្ញាតឱ្យបន្តចាក់សំរាមទៀតឡើយ ព្រោះមានប្រជាជនរស់នៅច្រើនដែលអាចបង្កផលប៉ះពាល់ដល់សុខភាព ពិសេសកុមារ។
អាជ្ញាធរខេត្តកោះកុង ក៏បដិសេធផងដែរចំពោះក្រុមមាតាធម្មជាតិ ដែលបានបង្ហោះវីដេអូមួយលើបណ្ដាញសង្គមបញ្ជាក់ពីការមិនយកចិត្តទុកដាក់របស់អាជ្ញាធររដ្ឋបាលខេត្តកោះកុងលើគំនរសំរាមក្នុងដែនជម្រកសត្វព្រៃ។ តែអ្វីដែលក្រុមមាតាធម្មជាតិចង់ទាញចំណាប់អារម្មណ៍ និងបង្ហាញតាមរយៈវីដេអូរបស់ខ្លួន គឺផលប៉ះពាល់ដល់បរិស្ថាន មនុស្ស និងសត្វដែលស្ថិតនៅក្បែរគំនរសំរាមនោះ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ







-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


