ព័ត៌មានជាតិ
មកដឹងទីតាំង ២ កន្លែងនៅក្នុងភ្នំពេញ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ២ ទីតាំង គឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងនៅមណ្ឌលព្យាបាលស្តាតអូឡាំពិក។


លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី១៦ កុម្ភៈនេះថា «ឥឡូវនេះអ្នកវិជ្ជមានជំងឺកូវីដ១ ៩ប្រមាណជាង ៩០ ភាគរយ ជាប្រភេទជំងឺអូមីក្រុង។ ចំណែកអ្នកជំងឺដែលតា មានតិចតួចមែនទែន។ ប៉ុន្តែបើគិតមួយសប្តាហ៍ចុងក្រោយនេះ ឱ្យតែមានអ្នកឆ្លងជំងឺកូវីដ១៩ គឺសុទ្ធជាប្រភេទអូមីក្រុងទាំងអស់»។ យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត ងី មានហេងបានបន្តថា ជំងឺអូមីក្រុងនេះ នៅមិនទាន់មានការប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺនៅឡើយទេ ពោលគឺស្លាប់ដោយសារអ្នកជំងឺមានជំងឺរ៉ាំរ៉ៃប្រចាំកាយកាលពីមុនៗមកដូចជា ជំងឺមហារីក ឬជំងឺខ្សោយតម្រង់នោមជាដើម។

នាពេលខាងមុខនេះ នៅរាជធានីភ្នំពេញ នឹងមានកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ព្យាបាលធំទូលាយ ព្រោះថាថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញ ចំនួន ១១ អគារ លើផ្ទៃដីជាង ៧ ហិចតាស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលនឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងរយះពេលរវាង ១ ឆ្នាំ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័សចូលក្នុងសហគមន៍ ដោយបានបំប្លែងខ្លួនជាអូមីក្រុង នឹងមានការឆ្លងលឿនទៀតផង។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៦ ខែកុម្ភៈនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៤ ៣៤៣នាក់ អ្នកជាសះស្បើយចំនួន ១១៩ ៣៥៣ នាក់និងអ្នកស្លាប់ចំនួន ៣០១៥ នាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ១៩ សរុបក្នុងនោះ មានអ្នកឆ្លងជំងឺអូមីក្រុងចំនួន ៣៩០២ នាក់ ក្នុងនោះឆ្លងចូលសហគមន៍ចំនួន ៣ ៥១៦ នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់