ព័ត៌មានជាតិ
កម្ពុជា បើកសម្ពោធស្ថានទូត ជាផ្លូវការនៅប្រទេសតួកគី
ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសតួកគី បានបើកសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ ដោយមានការចូលរួមពីឥស្សរជនតួកគី ព្រមទាំងសមាជិកអង្គទូត ប្រចាំប្រទេសតួកគី ហើយរដ្ឋមន្ត្រីការបរទេសទាំងពីរមានជំនឿថា ការបើកស្ថានទូតនេះ នឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឆ្ពោះឡើងមួយកម្រិតទៀត។

ការបើកសម្ពោធជាផ្លូវការស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីនេះ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់នៅក្នុងលទ្ធផលនៃដំណើទស្សនកិច្ច ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកាលពីល្ងាចមិញ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោក Mevlut Çavusoglu រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី រយៈពេល២ថ្ងៃ។ នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមជាមួយ លោក Fuat Oktay អនុប្រធានាធិបតីនៃសាធារណរដ្ឋតួកគី។ ភាគីទាំងពីរបានសម្តែងការពេញ ចិត្តយ៉ាងខ្លាំងចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិត្តការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជួបសន្ទនាជាផ្លូវការជាមួយលោក Mevlut çavusoglu ផងដែរ។ រដ្ឋមន្ត្រីទាំងពីរបានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចការងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសតួកគី កាលពីថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០១៨ ដែលជាការបើកទំព័រសករាជថ្មីនៃកិច្ចសហប្រតិបត្តិការយ៉ាងស្វាហាប់រវាងកម្ពុជា និងតួកគី។

រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ និងបានសម្តែងឆន្ទៈយ៉ាងមុះមុតក្នុងការស្វែងរក ក៏ដូចជាពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ សមស្របទៅនឹងសក្តានុពល នៃប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម អប់រំ បណ្ដុះបណ្ដាល សុខាភិបាល វាយនភណ្ឌ ដឹកជញ្ជូន សំណាង ថាមពល កសិកម្ម ជួសជុល និងថែទាំ ទេសចរណ៍ និងការដោះមីន។ ជា មួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវសេចក្តីរីករាយចំពោះការចូលជាធរមាន នៃកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមក។
ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំនូវសេចក្ដីថ្លែងអំណរគុណដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះរដ្ឋាភិបាលតួកគី ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាក្នុងវិស័យជាច្រើន ដូចជា ការ អប់រំ ការថែទាំសុខភាព ជំនួយសង្គ្រោះទឹកជំនន់ និងគម្រោងលំនៅដ្ឋានដែលកំពុងដំណើរការក្រោម កិច្ចសហប្រតិបត្តិការតួកគី និងទីភ្នាក់ងារសម្របសម្រួល (TIKA) នៅស្រុកស្អាង ខេត្តកណ្តាល។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះការបញ្ឈប់បែបបទរដ្ឋបាល ជូនលោក Volkan Ozturk ជាកុងស៊ុលកិត្តិយសថ្មីកម្ពុជា នៅទីក្រុងអ៊ីស្តង់ប៊ុល៕ កោះកែវ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ