ព័ត៌មានជាតិ
អភិបាលរាជធានី៖ ឆ្នាំ ២០២១ អាជ្ញាធរចុះជួយសង្គ្រោះពលរដ្ឋពីជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា នៅក្នុងឆ្នាំ ២០២១ កន្លងមកសកម្មភាពរបស់អាជ្ញាធរបានកាត់បន្ថយការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយជំនួសមកវិញនូវសកម្មភាពសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ព្រមទាំងការផ្ដល់ជំនួយមនុស្សធម៌ចាំបាច់។

នៅក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ លោក ឃួង ស្រេង បានលើកឡើងថា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទាំង ១៤ បានខិតខំរៀបចំកិច្ចប្រជុំតាមប្រព័ន្ធទំនាក់ទំនងសង្គម ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ដោយរក្សាបាននូវប្រសិទ្ធភាព និងនិរន្តរភាពការងារមូលដ្ឋាន។

លោកអភិបាលរាជធានីភ្នំពេញអះអាងថា គណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំទៀងទាត់ដើម្បីពិនិត្យ ពិភាក្សា និងដាក់ចេញវិធានការចាំបាច់ ពាក់ព័ន្ធទៅនឹងកិច្ចការពារសន្តិសុខ-សណ្ដាប់ធ្នាប់ ការអភិវឌ្ឍ បញ្ហាអនាម័យ-បរិស្ថាន ការគ្រប់គ្រងវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ និងជំរុញការអនុវត្តយុទ្ធនាការជាតិចាក់ វាំក់សាំង ជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


