ព័ត៌មានជាតិ
ឆ្មក់បង្ក្រាបទីតាំងលួចលាក់លេងល្បែងបញ្ជល់មាន់មួយ កន្លែងរឹបអូសបានតែម៉ូតូជាង២០គ្រឿង
តាកែវ ៖ ទីតាំងលួចលាក់លេងល្បែងបញ្ជល់មានមួយកន្លែងនៅស្រុកគីរីវង់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបទាំងកណ្តាលថ្ងៃត្រង់ នឹងរឹបអូសបានម៉ូតូជាង២០គ្រឿង ចំណែកអ្នកលេងរត់បាត់អស់រកតែម្នាក់យកធ្វើថ្នាំគ្មាន។

ដោយមានចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង៤៥នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យុគ សា រ៉ាត់ អធិការនគរបាលស្រុក បានចុះបង្ក្រាបកន្លែងជល់មាន់មួយកន្លែង ដែលបានលួចលេងក្នុងដីវាលដែលជាកម្មសិទ្ធិរបស់ឈ្មោះ ជន រឹម ភេទស្រី អាយុ៨២ឆ្នាំ (ចាស់ជរា) ស្ថិតនៅភូមិអណ្តូងធំ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។ ជាលទ្ធផលអ្នកលេងជល់មាន់ទាំងអស់បានដឹងខ្លួនរត់គេចបាត់អស់ សល់តែវត្ថុតាងមានជញ្ជីងថ្លឹងមាន់ចំនួន០១ និងម៉ូតូចំនួន២៥គ្រឿង យកមកធ្វើកំណត់ហេតុ។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការស្រុកគីរីវង់បានយកវត្ថុតាងធ្វើការកំណត់មុខសញ្ញាអ្នកលេងល្បែងជល់មាន់ទាំងអស់ដែលកំពុងរត់គេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
ដោយ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


